0
សួស្ដី! ប្លកអាក្បាលធំសូមដាក់ឲ្យទាញយកនូវពុម្ពអក្សរខ្មែរចេញថ្មីចំនួន 2 ទៀត ដែលជាស្នាដៃឆ្នៃប្រឌិតរបស់អ្នកស្នេហាអាយធីខ្មែរយើង ដែលគេទាំងពីរនាក់គឺលោក Chansanith Um និងលោក Bunly ដែលធ្លាប់ធ្វើពុម្ពយូនីកូដខ្មែរកន្លងមកបានម្នាក់ 2 ទៅ 3 ដែរហើយ :D។
- Kh Stueng Saen របស់លោក Bunly ចុចទីនេះ ។
៙ Kh SN Beysach (បីសាច) ស្នាដៃរចនារបស់លោក Chansanith Um ៖
Chansanith Um គាត់គឺជាសិស្សពូកែអក្សរសាស្ត្រខ្មែរថ្នាក់វិទ្យាល័យ និងជាអ្នកសរសេរប្លកនៅអក្សរសាស្ត្រខ្មែរសម្រាប់អ្នក សរសេរចែករំលែកចំណេះដឹងទាក់ទងនឹងអក្សរសាស្ត្រខ្មែរផងដែរ ពេលនេះគាត់បានបញ្ចេញស្នាដៃថ្មីមួយទៀតហើយគឺពុម្ពអក្សរឈ្មោះថា Kh SN Beysach (បីសាច)។ ដែលទ្រង់ទ្រាយអក្សរនេះមើលទៅប្លែកភ្នែកនិងមិនធ្លាប់មានពីមុនមកទេ។៙ Kh Stueng Saen (ស្ទឹងសែន) ស្នាដៃរចនារបស់លោក Bunly ៖
Bunly គឺជាអ្នកស្នេហាវិស័យអាយធីនៅកំពង់ធំមួយរូប ដែលចូលចិត្តស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗ ចែករំលែកចំណេះដឹងតាមរយៈប្លកឈ្មោះ កំពូលអ្នកអាយធីស៊ីអំបិល។ គាត់បានស្រាវជ្រាវពីបច្ចេកទេសរចនាពុម្ពអក្សរខ្មែរដោយខ្លួនឯង ដោយយកពុម្ពអក្សរយូនីកូដខ្មែររបស់អ្នកគេមក Edit ធ្វើជា template ដើម្បីសម្រេចការដូរតួអក្សរទៅជាតួដែលគាត់រចនាដោយស្នាដៃគាត់វិញ។ គាត់បានធ្វើពុម្ពអក្សរចំនួនពីរកន្លងមកហើយ ដែលលើកនេះជាពុម្ពទី 3 របស់គាត់ឈ្មោះថា Kh Stueng Saen ជាប្រភេទអក្សរសរសេរដោយដៃ (អក្សរខ្វៀក) របស់មិត្តភ័ក្តិគាត់។៙ ទាញយក ៖
- Kh SN Beysach របស់លោក Chansanith Um ចុចទីនេះ ។- Kh Stueng Saen របស់លោក Bunly ចុចទីនេះ ។



ម៉ោងនៅ ភ្នំពេញ







