0
សំនួរនិងចំលើយ
1- តើច្បាប់សម្បទានត្រូវបានអនុម័តនៅថ្ងៃខែឆ្នាំណា ? ហើយច្បាប់នេះមានគោលដៅអ្វី ?
(ច)- ច្បាប់សម្បទានអនុម័តថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៩៧ មាន៦ជំពូក និង ៤៣មាត្រា ហើយមានគោលដៅដើម្បីជំរុញ និងសំរួលការអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយហិរញ្ញប្ប ទានឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះត្រូវការអនុក្រិតមួយផ្សេងទៀតដើម្បីដាក់វា អោយអនុវត្ត (ប៉ុន្តែមកដល់ពេលនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ)។
២- តើគម្រោងវិនិយោគប្រភេទណាខ្លះដែលអាចធ្វើសម្បទានបាន ?
(ច)- សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណាដែលផ្តល់សេវាកម្មដោយផ្ទាល់ ឬមិនផ្ទាល់ ដល់សាធារណៈជននៅក្នុងវិស័យដូចខាងក្រោមនេះដែលច្បាប់កម្ពុជាបើកអោយអាចធ្វើសម្បទាន បាន ៖
·
ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី ។
·
ហេដ្ឋារចនាសម្ព័ន និងប្រព័ន្ធដឹកជញ្ជូនមានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន
ព្រលានយន្តហោះ កំពង់ផែ ផ្លូវដែក ព្រែកជីក ។
·
ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
·
ហេដ្ឋារចនាសម្ព័នបំរើអោយទូរគមនាគមន៍ និងបច្ចេកវិទ្យាពត៌មាន។
·
ហេដ្ឋារចនាសម្ព័នមូលដ្ឋានសម្ភារៈបម្រើអោយគម្រោងផ្នេកទេសចរណ៍សារៈមន្ទី។
·
ហេដ្ឋារចនាសម្ព័នបម្រើអោយវិស័យឧស្ម័ន និងប្រេង មានជាអាទិ៍ បំពុងបង្ហូរប្រេង
និងឧស្ម័ន។
·
ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធបូមស្តារ។
·
ប្រព្រឹត្តិកម្ម និង ការគ្រប់គ្រងសំណល់
·
ហេដ្ឋារចនាសម្ព័នសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ
និងវិស័យកីឡា។
·
ហេដ្ឋារចនាសម្ព័នបំរើអោយតំបន់សេដ្ឋកិច្ចពិសេស និងលំនៅដ្ឋានសង្គម ។
·
ហេដ្ឋារចនាសម្ព័នបម្រើអោយប្រព័ន្ធធារាសស្ត្រ និងការងារកសិកម្ម ។
·
វិស័យផ្សេងៗទៀតដែលច្បាប់ដោយឡែកអនុញ្ញាតអោយមានការផ្តល់សម្បទាន។
៣- តើអាជ្ញាធររដ្ឋដែលជាភាគីនៃកិច្ចសន្យាសម្បទានធ្វើការជ្រើសរើសសម្បទាននិកតាមវិធីណា ?
(ច) តាមនីតិវិធីដេញថ្លៃ ជាលក្ខណៈជាតិ និងអន្តរជាតិ ឬតាមនីតិវិធីចរចារដោយផ្អែកទៅតាម កាលៈទេសៈ។
៤- ចូរនិយាយពីនីតិវិធីជ្រើសរើសសម្បទានិក ?
(ច)- នៅពេលដែលដំណើរការជ្រើសរើសសម្បទានិកត្រូវបានបំពេញសព្វគ្រប់ហើយ អាជ្ញាធររដ្ឋ ជាភាគីនៃកិច្ចសន្យាសម្បទានត្រៀមក្នុងការទទួលពាក្យដេញថ្លៃចុងក្រោយ ឬការធ្វើស្នើរចរចារ បន្ទាប់ពីនោះអាជ្ញាធររដ្ឋដែលជាភាគីនៃកិច្ចសន្យាសម្បទាន ត្រូមមាននូវការអនុម័តជាគោល ការណ៍សំរាប់លក្ខខ័ណ្ឌចុងក្រោយនៃកិច្ចសន្យាសម្បទាន។
បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមជាគោលការសំរាប់កិច្ចសន្យាសម្បទាន អាជ្ញាធររដ្ឋដែលជា ភាគីនៃកិច្ចសន្យាសម្បទានត្រូវចេញសេចក្តីជូនដំណឹងពីការយល់ព្រមផ្តល់សម្បទានទៅបេក្ខជន ដែលបានជ្រើសរើសមុននឹងចុះកិច្ចសន្យាសម្បទាន។