Showing posts with label វប្បធ៌មទូរទៅ. Show all posts
Showing posts with label វប្បធ៌មទូរទៅ. Show all posts

មូលហេតុ​ដែល​ទេពអប្សរ​​នៅ​ប្រាសាទ​អង្គរ​វត្ត មិន​មាន​ពាក់​អាវ

0

មូលហេតុ​ដែល​ទេពអប្សរ​​នៅ​ប្រាសាទ​អង្គរ​វត្ត មិន​មាន​ពាក់​អាវ

ចាប់តាំងពី សម័យ​ទំនើប​បាន​ឈាន​មកដល់ ទម្លាប់​ស្លៀក​ប៉ឹង​របស់ ជនជាតិខ្មែរ លើ ជាពិសេ​សរ​បស់​ស្ត្រី​ខ្មែរ​ដែល​មានមក​តាំង តែ​ពី​សម័យ​បុ​រេ​អង្គរ និង​អង្គរ ក៏​ត្រូវបាន​បោះបង់ចោល​បន្តិចម្តងៗ ។ តែ​នៅ សម័យអង្គរ សម្ព័​ន្ធ​ភាព វប្បធម៌ រវា​ង​ខ្មែរ និង​កុលសម្ព័ន្ធ​ខ្មែរលើ​មាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ជាទីបំផុត ។ អ្វីមួយ​ដែល​ចម្លាក់​បុរាណ​បានបង្ហាញ​បញ្ជាក់ប្រាប់ គឺ​ក្នុង​បរិបទ​សង្គម​វប្បធម៌​នេះហើយ​ដែល​ចម្លាក់​ស្រី​របាំ ឬ​ស្រី​ទេពអប្សរ​ចំនួន​ជាង ១៥០០ ត្រូវបាន​ឆ្លាក់​លម្អ​ជញ្ជាំង ប្រាសាទអង្គរវត្ត គួរឱ្យចង់គយគន់​ជា​អនេក ។ វត្តមាន​របស់​ស្រី​របាំ​ទាំងនោះ ពិតជា​ធ្វើឱ្យ​យើង​ស្គាល់​នូវ​បរិយាកាស​សង្គម​វប្បធម៌​ខ្មែរ​នា​សម័យ​មហានគរ កាលពី ១០០០ ឆ្នាំមុន ។
រហូតមកទល់ សព្វថ្ងៃនេះ ការស្រាវជ្រាវ​បាន​ផ្តោត​ជា​អាទិភាព​តែ​ទៅលើ​ផ្នែក ស្ថាបត្យកម្ម នៃ ប្រាសាទបុរាណ តែប៉ុ​ណ្ណោះ ។ នេះ​ជា​កង្វះខាត​មួយ​គប្បី​យើង​ត្រូវបំពេញ ។

ក្នុងន័យ នេះហើយ ការសិក្សា​អំពី​សម្លៀកបំពាក់​រវាង​ស្រី​ទេពអប្សរ និង​ជនជាតិ​ខ្មែរលើ ដោយឡែក​ជនជាតិ​បុ​ឌិះ​នៅ​ប្រទេស​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន បានបង្ហាញ​ឱ្យដឹងថា ខេត្តសៀមរាប​អង្គរ​ក្នុង​អតីតកាល​ពិត​ជាមាន​ទំនាក់ទំនង​វប្បធម៌​យ៉ាង ជិតស្និទ្ធ​ជាមួយ​កុលសម្ព័ន្ធ​ខ្មែរលើ​ទាំងឡាយ​ដែល​រស់នៅក្នុង​ភូមិភាគ ឥណ្ឌូចិន​យើង​នេះ ហើយ​ទំនាក់ទំនង​នេះ​ត្រូវបាន​លាតត្រដាង​តាម​លក្ខណៈ​នៃ​ប៉ឹង​ដែល​ស្រី ទេពអប្សរ​ស្លៀក​នា​ជំនាន់​នោះ ហើយ​ដែល​ត្រូវគេ​ឆ្លា​ក់លើ​ជញ្ជាំង ប្រាសាទអង្គរវត្ត ។
ការដែ​ល ស្រី​ទេពអប្សរ​មានតែ​ក្រណាត់​មួយ​ចំអាម​សម្រាប់​គ្រប​កេរ្តិ៍ខ្មាស់ និង​ទុក​ដើមទ្រូង​នៅ​ទទេ​ដោយ​គ្មាន​អាវ​ដណ្តប់​ខ្លួន​នោះ ធ្វើឱ្យ​យើង​យល់ថា នាង​គឺជា​ជនជាតិភាគតិច​កំពុង​រស់នៅក្នុង​ទីក្រុង​ដ៏​រុងរឿង​ថ្កើងថ្កាន​មួយ គឺ រាជបុរី ឬ ទីក្រុង​យ​សោធរ​បុ​រៈ ។ នេះជាសក្ខីភាព​មួយ​បង្ហាញឱ្យឃើញ​នូវ​ទំនាក់ទំនង​វប្បធម៌ និង ជាតិ​ពិ​ន្ធុ​វិទ្យា​រវាង​ខ្មែរ​កាន់​វប្បធម៌​ឥណ្ឌា និង​កុលសម្ព័ន្ធ​មន-ខ្មែរ​រស់នៅ ក្នុង​តំបន់​នៃ​ខេត្តសៀមរាប​នា​សម័យ​នោះ។ (ម.ត្រា​ណេ) ៕

ព្រះរាជជីវប្រវត្តិ ព្រះមហាវីរក្សត្រខ្មែរ

0


ភ្នំពេញ៖ អង្គសម្តេច ដ៏ល្បាញល្បី នៃព្រះរាជាណាចក្រកម្ពុជា ព្រះ មហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវរ រាជបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងចូលទិវង្គត នៅ យប់រំលង អាធ្រាត្រថ្ងៃ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុង ប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

អង្គសម្តេចឪ សម្តេចតា សម្តេចតាទួត តាលួត
ជាអង្គក្សត្រមួយព្រះអង្គមានព្រះកិត្តនាមល្បាញល្បីខ្ទរខ្ទារ ទាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆាកអន្តរជាតិ ក្រោមព្រះរាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ ព្រះអង្គ ក្នុងការទាម ទារឯករាជ្យជាតិពីអណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ព្រះរាជសកម្មភាពទាមកសាងប្រទេស ជាតិឲ្យលិចធ្លោរឡើងលើពិភពលោក ក្នុងសម័យសង្គម រាស្រ្តនិយម ព្រមទាំងព្រះរាជសកម្មភាពទាមទារអាណា ខេត្តមួយចំនួនពីប្រទេសសៀម ជា ពិសេសការតស៊ូក្តីនៅតុលាការយុត្តិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទ ព្រះវិហារ មកជា សម្បត្តិ របស់ប្រជាពលរដ្ឋខ្មែរ។
អ្វីកាន់តែពិសេស ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានស្វាមីភក្តិ គោរពអាណិត ស្រឡាញ់ ដ៏ខ្ពង់ខ្ពស់ នោះ គឺរាល់ព្រះរាជសកម្មភាព ព្រះរាជកាយវិការរបស់ព្រះអង្គពេញមួយព្រះជន្មាយុ គឺបានបូជាអស់កម្លាំងកាយពល ដើម្បីជាតិមាតុភូមិ និងដើម្បីប្រជារាស្រ្តរបស់ព្រះអង្គ។
ខាងក្រោមនេះ ជាព្រះរាជជីវប្រវត្តិរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ៖

ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ

ព្រះនាមដើម នរោត្ដម សីហនុ
ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ
ប្រសូត្រ ៣១ តុលា ១៩២២
ព្រះបិតា នរោត្ដម សុរាម្រឹត
ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ
រាជាភិសេកលើកទី១ ថ្ងៃទី២៨ តុលា ១៩៤១
គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ)
រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស
រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត
រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣
ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ
ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុ ម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។
ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥ នៃព្រះរាជអាណាចក្រ កម្ពុជាឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី នៃព្រះ រាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។

ព្រះរាជជីវប្រវត្តិ

 ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជ អាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។

ការសិក្សា

 ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។

ការឡើងគ្រងរាជ្យ

 • លើកទីមួយ
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។

• លើកទីពីរ

 ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។

ព្រះរាជបូជនីយកិច្ច

 ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗ ជាច្រើន សម្រាប់ជាតិ ដូចជា៖
• មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវ ខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀម រាប កំពង់ធំ ស្ទឹងត្រែង
• ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង
• និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។

សង្គមរាស្ត្រនិយម

 បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើត ចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើន សម័យ។
សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះ អង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថា ជាកោះ សន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។

រដ្ឋប្រហារ

 សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។

ចលនាតស៊ូសីហនុនិយម

  បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះ អង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជា ប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គបានយាងត្រឡប់ មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយ អង្គការសហប្រជាជាតិ។

ការដាក់រាជ្យ

 ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បច្ចុប្បន្នព្រះអង្គ កំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋា នៈ ព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ»៕

Photo by DAP-NEWS
Photo by DAP-NEWS

អត្ថបទដើម ៖ គេហទំព័រដើមអម្ពិល

ប្រវត្តិ​​នៃ​ការ​ថ្វាយ​ព្រះ​មរណ​នាម​ ដល់​ព្រះមហាក្សត្រ​ ក្រោយ​សោយ​ទិវង្គត

0

ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ សោយ​ទិវង្គត ព្រះអង្គ​ត្រូវ​ថ្វាយ​ព្រះ​បច្ឆា​មរណនាម​ថា ព្រះ​បរម​រតន​កោដ្ឋ។ ការ​ថ្វាយ​ព្រះមរណនាម​ត្រូវ​បញ្ជាក់​ថា គឺ​ជា​ទំនៀម​ដែល​ខ្មែរ​ធ្លាប់​មាន​តាំង​ពី​បូរាណ​កាល​មក។

 
 តើ​ការ​ប្រើ​ប្រាស់​មរណ​នាម​ថ្វាយ​ព្រះមហាក្សត្រ​មាន​អត្ថន័យ​យ៉ាង​ណា និង​មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា?
 
ទំនៀម​ទម្លាប់​ខ្មែរ​តាំង​ពី​បូរាណ​នៅ​ពេល​អង្គ​ព្រះមហាក្សត្រ​សោយ​ ទិវង្គត តែង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថ្មី​មួយ​ទៀត ខុស​ពី​ព្រះនាម​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះជន្ម ឬ​ហៅ​ថា ព្រះ​បរម​បច្ឆា​មរណនាម។

ការសិក្សា​ស្រាវ​ជ្រាវ​​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​មរណនាម​ព្រះ​មហាក្សត្រ ត្រូវ​ប្រទះ​ឃើញ​មាន​ក្នុង​សិលាចារឹក​ចាប់​តាំង​ពី​សតវត្ស​ទី​៧។ ការ​ប្រើប្រាស់​ព្រះ​បរម​មរណនាម គឺ​ប្រទះ​កាន់​តែ​ញឹកញាប់​ចំពោះ​ព្រះ​មហាក្សត្រ​សម័យ​អង្គរ ដែល​អ្នក​ប្រវត្តិសាស្ត្រ​បាន​រាប់​ចាប់​ពី​សតវត្ស​ទី​៩ ដល់​ទី​១៤។ បើ​ទោះ​ជា​ពេល​ក្រោយ​មក​ទៀត​គេ​មិន​សូវ​ប្រទះ​ឃើញ​ញឹក​ញាប់​ក្នុង​ការ​ប្រើ​ ប្រាស់​មរណនាម ក៏​ទំនៀម​នេះ​បាន​បន្ត​រហូត​ដល់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សាស្ត្រាចារ្យ​មហាវិទ្យាល័យ​បុរាណវិទ្យា លោក ព្រាប ចាន់ម៉ារ៉ា មាន​ប្រសាសន៍​ថា ការ​ថ្វាយ​ព្រះ​បរម​មរណនាម​ព្រះមហាក្សត្រ ភាគច្រើន​បាន​កើត​ទៅ​តាម​ជំនឿ​ដែល​ថា ព្រះ​មហាក្សត្រ​នឹង​បាន​ទៅ​ស្ថិត​នៅ​ទី​ឋាន​បរម​សុខ​ណា​មួយ ទៅ​តាម​ជំនឿ​សាសនា​នៃ​ព្រះអង្គ មិន​ថា ព្រហ្មញ្ញ​សាសនា ឬ​ព្រះពុទ្ធ​សាសនា​ឡើយ។

ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដែល​យក​សិលាចារឹក​ជា​គោល​បាន​អោយ​ដឹង​ថា ព្រះ​មហា​ក្សត្រ​ខ្មែរ​ដែល​ល្បីល្បាញ ក៏​ត្រូវ​ផ្ដល់​មរណនាម​តាម​សាសនា​របស់​ព្រះអង្គ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដែល​ស្គាល់​ថា ជា​ក្សត្រ​ស្ថាបនិក​សម័យ​អង្គរ​ដ៏​រុងរឿង ព្រះអង្គ​គោរព​បូជា​ព្រហ្មញ្ញសាសនា និកាយ​ព្រះឥសូរ ហេតុ​នេះ​ព្រះ​អង្គ​មាន​បច្ឆា​មរណនាម​ថា បរមេសូ ដែល​មាន​ន័យ​ថា ព្រះអង្គ​បាន​យាង​ទៅ​ឋាន​បរមសុខ​នៃ​ព្រះ​ឥសូរ។

ចំណែក​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​ជា​ក្សត្រ​កសាង​ប្រាសាទ​អង្គរវត្ត ព្រះអង្គ​បាន​បូជា​ចំពោះ​ព្រហ្មញ្ញ​សាសនា និកាយ​ព្រះ​នារាយណ៍ ទើប​ព្រះអង្គ​មាន​មរណនាម​ថា បរម​វិស្ណុ​លោក គឺ​មាន​ន័យ​ថា ព្រះ​អង្គ​បាន​យាង​ទៅ​ឋាន​បរមសុខ​នៃ​ព្រះវិស្ណុ ឬ​ខ្មែរ​យើង​ស្គាល់​ជា​ទូទៅ​ថា ព្រះ​នារាយណ៍។ រីឯ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​គោរព​បូជា​ពុទ្ធសាសនា​មហាយាន ដែល​នាំ​អោយ​ព្រះអង្គ​មាន​បច្ឆា​មរណនាម​ថា ព្រះបាទ​មហា​បរម​សោគតបទ។

ទោះ​ជា​យ៉ាង​ណា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ ​ភ្នំពេញ លោក វង់ សុធារ៉ា មាន​ប្រសាសន៍​ថា អ្នក​ប្រវត្តិសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា នៅ​ក្នុង​រាជ​មហាក្សត្រ​មួយ​ចំនួន​ក៏​មាន​ការ​ថ្វាយ​មរណនាម​ខុស​ប្លែក​ពី​ ជំនឿ​សាសនា​របស់​ព្រះ​អង្គ​ដែរ។

រយៈ​ពេល​ជា​ច្រើន​សតវត្ស​នៅ​ក្រោយ​សម័យ​អង្គរ ខ្មែរ​យើង​ខ្វះខាត​ឯកសារ​ជា​ប្រភព​សម្រាប់​ប្រវត្តិសាស្ត្រ​ជាក់​លាក់ ជា​ហេតុ​ធ្វើ​អោយ​ព័ត៌មាន​ស្ដីពី​ការប្រើប្រាស់​មរណនាម​ព្រះមហាក្សត្រ​ ជំនាន់​ក្រោយ។ យ៉ាង​ណា​ក៏​រាជប្បវេណី​នេះ​ត្រូវ​គេ​ដឹង​ថា បាន​បន្ត​ជាប់​លាប់​ឡើង​វិញ​ចាប់​តាំង​ពី​រាជ​ព្រះបាទ​អង្គ​ឌួង​មក។

ការ​ថ្វាយ​មរណនាម​សម្រាប់​ព្រះមហាក្សត្រ​សម័យ​ក្រោយ ដែល​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ថេរវាទ នេះ ត្រូវ​គេ​ប្រើ​ប្រាស់​ពាក្យ​ថា កោដ្ឋ ឬ​ជា​សម្រាយ​ថា ជា​របស់​សម្រាប់​ដាក់​សព ឬ​ដាក់​ធាតុ នៅ​ខាង​ចុង។ ក្នុង​នោះ ព្រះបាទ អង្គឌួង មាន​មរណនាម​ថា ព្រះ​បរម​កោដ្ឋ។

ព្រះ​បាទ នរោត្តម ដែល​សោយ​រាជ្យ​បន្ត​ពី​ព្រះ​បាទ អង្គឌួង មាន​មរណនាម​ថា ព្រះ​សុវណ្ណ​កោដ្ឋ ដែល​សំដៅ​ដល់​វត្ថុ​តម្កល់​ព្រះ​បរម​សព​នោះ​ជា​កោដ្ឋ​មាស។ ហ្លួង​ព្រះសុរាម្រិត ដែល​ជា​បិតា​នៃ​ព្រះ​មហាវីរក្សត្រ គឺ​មាន​មរណនាម​ថា ព្រះ​កញ្ចនកោដ្ឋ ដែល​សំដៅ​ដល់​កោដ្ឋ​ដែល​មាន​ពណ៌​មាស។ ចំណែក​ព្រះ​មហាវីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ត្រូវ​ថ្វាយ​ព្រះ​បច្ឆា​មរណនាម​ថា ព្រះ​បរម​រតន​កោដ្ឋ។

លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា មាន​ប្រសាសន៍​ទៀត​ថា មក​ដល់​ពេល​នេះ គឺ​នៅ​ពុំ​ទាន់​​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ ថា “កោដ្ឋ” នៅ​ខាង​ក្រោយ​ព្រះមរណនាម​ព្រះមហាក្សត្រ​នេះ​ឡើយ។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​សិល្បៈ​នៃ​មហាវិទ្យាល័យ​បុរាណវិទ្យា លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ប្រើ​ប្រាស់​ពាក្យ​ថា កោដ្ឋ គឺ​នៅ​តែ​សំដៅ​ថា ព្រះអង្គ​បាន​យាង​ទៅ​កាន់​ឋាន​បរមសុខ​ដែល​វិសេស​ថ្លៃថ្លា។

ទាក់​ទិន​នឹង​ការប្រើប្រាស់​មរណនាម​នេះ​មាន​ការ​សន្និដ្ឋាន​មិន​ផ្លូវ​ ការ​ថា ខ្មែរ​អាច​មាន​ឥទ្ធិពល​ពី​ឥណ្ឌា ដោយ​ផ្អែក​ថា ការ​ប្រើ​ប្រាស់​មរណនាម​បាន​ផ្សា​ភ្ជាប់​នឹង​សាសនា​ដែល​ប្រទេស​នេះ​ធ្លាប់​ មាន​ឥទ្ធិពល​លើ​ខ្មែរ​រួច​ហើយ។ យ៉ាង​នេះ​ក្ដី​ក៏​គេ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​មរណនាម​នៅ​ក្នុង​រាជវង្ស​​ សម័យ​បុរាណ​នៅ​ប្រទេស​ចិន​ដែរ។

តាមរយៈ​ព័ត៌មាន​នៃ​គេហទំព័រ វីគីភីឌា(wikipedia) អោយ​ដឹង​ថា មក​ដល់​សព្វថ្ងៃ​នេះ​ការ​ប្រើ​ប្រាស់​មរណ​នាម​ព្រះមហាក្សត្រ ក៏​គេ​ឃើញ​មាន​នៅ​ប្រទេស​ថៃ និង​ជប៉ុន​ដែរ៕

ប្រភព ៖ អាស៊ីសេរី

ទំនៀម​ទម្លាប់​ទុក​ដាក់​ព្រះ​បរម​សព​ ព្រះមហាក្សត្រ​ ជំនាន់​មុន​ និង​បច្ចុប្បន្ន

0


អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​បច្ចុប្បន្ន តែ​កាលណា​ទ្រង់​ចូល​ព្រះ​ទិវង្គត ពេល​នោះ​គឺ​តែង​តែ​មាន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ទៅ​តាម ​ព្រះ​រាជប្បវេណី (ប្រពៃណី) របស់​ព្រះមហាក្សត្រ។រី​ឯ​ចំពោះ​ប្រវត្តិ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ នេះ សម្រាប់​ព្រះ​មហាក្សត្រ​ខ្មែរ​កាល​ពី​សម័យ​មុន​អង្គរ​ក្ដី ឬ​ក្នុង​សម័យ​អង្គរ​ក្ដី គេ​ពុំ​ឃើញ​មាន​ឯកសារ​ណា​មួយ​បន្សល់​ទុក​ទេ។ ប៉ុន្តែ​មាន​ឯកសារ​មួយ​ចំនួន​ដែល​និយាយ​អំពី​ព្រះ​រាជប្បវេណី​នេះ​នៅ​ក្រោយ​ សម័យ​អង្គរ។

តួ​យ៉ាង​ដូច​ជា​នៅ​ក្នុង​ឯកសារ​មួយ​ដែល​ផ្ដល់​ឲ្យ​ដោយ​មូលនិធិ​កេរដំណែល​ ខ្មែរ​បាន​ចែង​អំពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​របស់​ព្រះមហាក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ ព្រះចៅ​ក្រុង​កម្ពុជា។

ឯកសារ​នោះ​គឺ​គេ​បាន​បក​ប្រែ​ចេញ​ពី​ភាសា​ថៃ ដោយ​បញ្ជាក់​ថា ព្រះ​សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ ទ្រង់​បាន​ចូល​ទិវង្គត​នៅ​រាជធានី​ភ្នំពេញ ចតុមុខ​មង្គល នៅ​ថ្ងៃ​ទី​៩ ខែ​សីហា គ.ស ១៩២៧ និង​ក្នុង​ព្រះជន្មាយុ ៨៧​ព្រះ​វស្សា។

នៅ​ក្នុង​សម័យ​នោះ​មាន​រៀបចំ​ព្រះ​រាជ​ពិធី​ជា​ច្រើន ដូចជា​នៅ​ថ្ងៃ​ទី​១ នៃ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ គឺ​មាន​ព្រះ​រាជ​ពិធី​ចំអាស​ទឹក ដើម្បី​សំអាត​ព្រះ​បរម​សព។ បន្ទាប់​មក​គេ​យក​ផែន​មាស​ទៅ​គ្រប​ព្រះ​ភ័ក្រ្ត ដែល​មាន​ចារឹក​អក្សរ​ពី​អាយតនៈ​៦ (បញ្ជាក់​ជា​ភាសា​បាលី ដែល​រួម​មាន ភ្នែក ច្រមុះ ត្រចៀក អណ្ដាត កាយ និង​មនោ)។ ក្រៅ​ពី​នេះ​ទៀត ព្រះ​ញាតិ​វង្សានុវង្ស​បាន​យក​ប្រាក់​ដែល​គ្រប​ពី​លើ​ដោយ​ផែន​មាស​មក​ផ្ដិត​ ព្រះ​ភ័ក្ដ្រ ហើយ​យក​សំពត់​ប្រាក់​គ្រប​លើ​ព្រះ​បរម​សព។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​២ ក្នុង​វេលា​ថ្ងៃ​ត្រង់​គេ​ក៏​បាន​រៀបចំ​ព្រះរាជ​ពិធី​មួយ​ទៀត គឺ​ទ្រង់​គ្រឿង​អលង្ការ​ផ្សេងៗ​ថ្វាយ​ព្រះ​បរម​សព ឬ​គេ​ហៅ​តាម​ព្រះ​រាជប្បវេណី​ថា «ទ្រង់​គ្រឿង​ព្រះ​មហា​សុកាំ»។

ចំពោះ​គ្រឿង​ព្រះ​មហា​សុកាំ​នេះ មាន​ដូច​ជា សំពត់​ប្រាក់​ប្រវែង​ពីរ​ម៉ែត្រ​សម្រាប់​ក្រាល​ថ្វាយ​ពី​ក្រោម និង ៤​ម៉ែត្រ​ទៀត សម្រាប់​គ្រប​ពី​លើ​ព្រះ​បរម​សព និង​សំពត់​ព្រែ (សំពត់​អំបោះ) ដែល​មាន​ដាំ​ត្បូង​ទទឹម។ ក្រៅ​ពី​នេះ​ទៀត គឺ​មាន​សង្វារ​មាស (ខ្សែ​ពាក់​ឆៀង) ដែល​មាន​ដាំ​ត្បូង​ពេជ្រ​ពីរ ជាយ​សំពត់​មាស​១ ឥន្ទធនូ ឬ​ធ្នូ​មាស​មួយ ខ្សែ​ទ្រនាប់​មាស ១​វល័យ (កង) ព្រះ​ក​មាស ២​វល័យ ព្រះ​បាទ​មាស ២ ប្រដាប់​ឆ្លង​ព្រះ​បាទ​មាស ១​គូ ព្រះ​ទម្រង់​មាស​ដាំ​មរកត​ឈុត ១ បារ៉ត ៨​តម្លឹង ជាមួយ​នឹង​មាស​មួយ​ផែន​ទម្ងន់ ១​តម្លឹង សម្រាប់​ដាក់​ក្នុង​ព្រះ​ឱស្ឋ (ក្នុង​មាត់) ព្រះ​បរម​សព ហើយ​និង​របាំង​មុខ​សម្រាប់​បាំង​ព្រះ​ភ័ក្រ្ត។

នៅ​ក្នុង​ឯកសារ​ដដែល​នោះ បាន​បញ្ជាក់​ថា គ្រឿង​ព្រះ​មហា​សុកាំ​ដែល​គេ​បំពាក់​ថ្វាយ​ព្រះ​បរម​សព​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ដែល​ទ្រង់​សុគត ក្នុង​គ្រិស្ត​សករាជ ១៩២៧ នោះ គឺ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដែល​គេ​គិត​ជា​រូបិយវត្ថុ ឬ​ប្រាក់​របស់​ប្រទេស​បារាំង មាន​ចំនួន ១០.០០០​ហ្វ្រង់។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រឿង​ព្រះ​មហា​សុកាំ ឬ​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ដាក់​ថ្វាយ​ព្រះ​បរម​សព​នោះ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ថ្វាយ​ព្រះ​ភ្លើង ឬ​បូជា​ព្រះ​បរម​សព គឺ​គេ​នឹង​សុំ​ព្រះរាជ​អនុញ្ញាត​ដក​ចេញ​មក​វិញ ដើម្បី​យក​ទៅ​សាង​ជា​ព្រះពុទ្ធ​រូប​មួយ​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះករុណា​ព្រះ​បរម​កោដ្ឋ។

ក្រោយ​ពី​បាន​រៀបចំ​ព្រះរាជ​ពិធី​ទ្រង់​គ្រឿង​ព្រះ​សុកាំ បន្ទាប់​មក​ទៀត គឺ​មាន​រៀប​ចំ​ព្រះរាជ​ពិធី ១​ទៀត គឺ​សុំ​យាង​ព្រះ​បរម​សព​ថ្វាយ​បង្គំ​ព្រះពុទ្ធ​រូប។ ក្រោយ​ពី​កម្មវិធី​នេះ​ចប់ គេ​ក៏​រៀបចំ​រុំ​ខ្ចប់​ព្រះ​បរម​សព​ដោយ​កំណាត់​សំពត់​ស និង​សំពត់​ព្រែ។ រុំ​រួច​រាល់​ហើយ​ក្រុម​ភូសា​មាលា (អ្នក​ថែ​រក្សា​គ្រឿង​តែង​កាយ​ព្រះ​មហាក្សត្រ) បាន​សុំ​យាង​ព្រះ​បរម​សព​ដាក់​ចូល​ទៅ​ក្នុង​ព្រះ​បរម​កោដ្ឋ​មាស។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ សោយ​ទិវង្គត​បាន ១​ខែ ពេល​នោះ​ព្រះ​មហាក្សត្រ​អង្គ​ថ្មី​ដែល​ស្នង​រាជ​បន្ត​បាន​ថ្វាយ​ព្រះមរណនាម​ ដល់​ព្រះ​បរម​សព​ថា ព្រះករុណា​ព្រះ​បរម​រាជានុកោដ្ឋ។

លោក​បណ្ឌិត ចិន្ដ ច័ន្ទរតនា អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ និង​ជា​នាយក​មូលនិធិ​កេរដំណែល​ខ្មែរ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ថ្វាយ​ព្រះ​មរណនាម​ដល់​ព្រះ​បរម​សព​ព្រះមហាក្សត្រ​ដែល​ទ្រង់​ចូល​ ទិវង្គត​ហើយ​នោះ គឺ​គេ​ធ្វើ​ទៅ​តាម​ព្រះ​រាជប្បវេណី​ពី​បុរាណ ដើម្បី​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំនឿ​មួយ​ក្នុង​សម័យ​នោះ​ថា ព្រះ​មរណនាម​នោះ គឺ​នឹង​បាន​ទៅ​ចាប់​កំណើត​ក្នុង​ស្ថាន​ខ្ពង់ខ្ពស់ គឺ​ស្ថាន​ព្រះអាទិទេព៖ «គឺ ​ថា មាន​ព្រះមហាក្សត្រ​ជា​ច្រើន​អង្គ​ដែល​លោក​បាន​សោយ​ទិវង្គត​ទៅ​ហើយ​មាន​ព្រះ​ មរណនាម តែង​តែ​ភ្ជាប់​ទៅ​នឹង​ជាមួយ​ព្រះនាម​របស់​ព្រះ​អាទិទេព​ជា​និច្ច»

នៅ​ក្នុង​ឯកសារ​ដែល​និយាយ​អំពី​ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​ សព​ព្រះមហាក្សត្រ​ក្នុង​សម័យ​មុន ​គឺ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ គឺ​ក្នុង​សម័យ​នោះ​គេ​បាន​តម្កល់​ព្រះ​បរម​សព​ទុក​អស់​រយៈពេល ៧​ខែ ទើប​រៀបចំ​ថ្វាយ​ព្រះ​ភ្លើង។

នៅ​ពេល​ដែល​ធ្វើ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​ទៅ​កាន់​ព្រះ​មេរុដ្ឋាន ឬ​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ក្នុង​សម័យ​នោះ គឺ​គេ​តម្កល់​ព្រះ​បរម​សព​នៅ​ក្នុង​កោដ្ឋ​មាស​ដែល​មាន​កម្ពស់​ជិត ៣​ម៉ែត្រ (២,៨០​ម៉ែត្រ)។ នៅ​ក្នុង​ឱកាស​នោះ គឺ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជារាស្ត្រ​ជា​ច្រើន ព្រម​ទាំង​មន្ត្រី​រាជការ​ក្នុង​សំលៀក​បំពាក់​ពណ៌​ស ដើម្បី​ចូល​រួម​ព្រះ​មរណទុក្ខ។

ក្រៅ​ពី​នេះ​ទៀត គឺ​មាន​ក្រុម​ស្ត្រី​ចំនួន ២០​នាក់ ក្នុង​សម្លៀក​បំពាក់​ពណ៌​ស ហើយ​និង​កោរ​សក់ បាន​នាំ​គ្នា​សូត្រ​បទ​ទំនួញ ដែល​តាក់តែង​ថ្វាយ​ដល់​ព្រះ​បរម​សព គឺ​រៀប​រាប់​អំពី​សកម្មភាព​ផ្សេងៗ​របស់​ព្រះ​មហាក្សត្រ​កាល​ដែល​ព្រះអង្គ​នៅ ​មាន​ជីវិត​គង់​នៅ ហើយ​និង​ក្ដី​អាឡោះអាល័យ​របស់​ប្រជាជាតិ។ ការ​សូត្រ​បទ​ទំនួញ​នេះ ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ស្ត្រី​យំ​យាម​ព្រះ​បរម​សព។

សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ សម័យ​បច្ចុប្បន្ន ដូចជា​ឥឡូវ​នេះ ដែល​រាជ​រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ​កំពុង​តែ​ត្រៀម​នឹង​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ឬ ព្រះមរណនាម ថា ព្រះ​បរម​រតន​កោដ្ឋ គេ​ឃើញ​មាន​ធ្វើ​ព្រះរាជ​ពិធី​តាម​ព្រះ​រាជប្បវេណី​ផង​ដែរ ដូចជា​ស្ត្រី​យំ​យាម​ព្រះ​បរម​សព​ជាដើម។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹង​ថា ព្រះ​រាជប្បវេណី​នៃ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​របស់​ព្រះមហាក្សត្រ​ ក្នុង​សម័យ​មុន លោក​ធ្វើ​បែប​ណា​នោះ​ ចំពោះ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​សម័យ​នេះ​ ក៏​ធ្វើ​ដូច​គ្នា​ដែរ៖ «ក្បួន​ចេញ​ពី​វាំង ក្បួន​ដើរ​ជុំវិញ​ភ្នំពេញ​អី​ទាំង​អស់​ហ្នឹង គឺ​រៀបចំ​ដូច​គ្នា​ទេ គ្រាន់​តែ​ថា ចំពោះ​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ​ហ៊ឹកហ៊ាក់​ជាង​ក្នុង​ការ​រៀបចំ​ព្រះ​ វាល​មេរុ​ហ្នឹង ដោយសារ​ថា មាន​បច្ចេកទេស​បច្ចុប្បន្ន មិន​មែន​ដូច​បច្ចេកទេស​មុនៗ​តែ​ប៉ុណ្ណឹង​ទេ។ ក្រៅ​ពី​ហ្នឹង​គឺ​ក្បួន​អី​ទាំង​អស់​ហ្នឹង គឺ​យក​ទៅ​តាម​ក្បួន​បុរម​បុរាណ»

ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ​ព្រះ​បរម​រតន​កោដ្ឋ​អាច​មាន​កន្លែង​ខ្លះ​មិន​ដូច​នឹង​ព្រះរាជ​ពិធី​ព្រះ​ បរម​សព​ក្នុង​សម័យ​បុរាណ​ទេ ជា​ពិសេស​គឺ​នៅ​ត្រង់​អន្លើ​ទុក​ដាក់​ព្រះ​បរម​សព​ទៅ​ក្នុង​កោដ្ឋ​មាស ដោយ​ហេតុ​ថា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​បាន​ចូល​ទិវង្គត​នៅ​ឯ​ប្រទេស​ចិន ហើយ​ពេល​នោះ​គេ​បាន​រំកិល​ព្រះ​បរម​សព​ដាក់​ទៅ​ក្នុង​ក្ដារមឈូស​គឺ​មិន​មែន​ ដាក់​ក្នុង​កោដ្ឋ​មាស​ទេ។

លោក​បណ្ឌិត ចិន្ដ ច័ន្ទរតនា អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ និង​ជា​នាយក​មូលនិធិ​កេរដំណែល​ខ្មែរ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា​តើ​គេ​រៀបចំ​ទុក​ដាក់​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​ យ៉ាង​នោះ​ទេ។ ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់​លោក គឺ​ប្រសិន​បើ​គេ​រៀបចំ​ព្រះ​បរម​រតន​កោដ្ឋ​សា​ជា​ថ្មី ដោយ​ដាក់​ទៅ​ក្នុង​កោដ្ឋ​មាស​នោះ គឺ​អាច​នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ព្រះ​បរម​សព។

លោក​បណ្ឌិត ចិន្ដ ច័ន្ទរតនា៖ «ក៏​ដូច​ជា​រំខាន​ដល់​ព្រះ​ វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ដែរ គឺ​គេ​ប្រយ័ត្ន​ប្រយែង​ណាស់។ គេ​ប៉ះពាល់​ព្រះ​សព​ហ្នឹង គឺ​តិច​បំផុត បើ​សិន​ថា គេ​មិន​អាច​ប៉ះ​បាន គឺ​គេ​មិន​ប៉ះ​តែម្ដង សូម្បី​តែ​មនុស្ស​សាមញ្ញ​ហ្នឹង ក៏​គេ​ប្រកាន់​ពី​រឿង​សព​ហ្នឹង​ដែរ។ អត់​មាន​ទៅ​រុំ​រើ​សព​ហ្នឹង​ថា​ចង់​ដូរ​សព​យក​ទៅ​ដាក់​មឈូស​ថ្មី​អី​អត់​ទេ»

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ គេ​ឃើញ​មាន​ដូច​គ្នា​ច្រើន​នឹង​ព្រះ​រាជប្បវេណី​ពី​បុរាណ ដូចជា​ការ​រៀបចំ​កន្លែង​ព្រះ​មេរុ​ទី​ឈាបនដ្ឋាន​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សព​ជា​ដើម គឺ​បាន​ធ្វើ​នៅ​ទិស​ឦសាន ដូច​គ្នា​នឹង​សម័យ​មុន​ដែរ។

លោក​បណ្ឌិត ចិន្ដ ច័ន្ទរតនា នាយក​មូលនិធិ​កេរ​ដំណែល​ខ្មែរ បាន​បន្ថែម​ថា ការ​ជ្រើសរើស​ទិស​ឦសាន​ធ្វើ​ជា​ទី​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នោះ គឺ​ដោយសារ​ផ្អែក​លើ​ជំនឿ​ថា ជា​ទិស​របស់​ព្រះ​ឥសូរ ដែល​ព្រះ​រាជប្បវេណី​មួយ​ជាប់​ទាក់ទង​នឹង​ព្រហ្មញ្ញ​សាសនា។

លោក​បណ្ឌិត ចិន្ដ ច័ន្ទរតនា៖ «អ៊ីចឹង​ហើយ​បាន​ថា ទិស​ឦសាន គឺ​ជា​ទិស​ដែល​សំខាន់​សម្រាប់​ព្រហ្មញ្ញ​សាសនា បាន​ន័យ​ថា ជា​ទិស​សម្រាប់​សេចក្ដី​ស្លាប់​ក៏​បាន​ដែរ គឺ​គេ​ថ្វាយ​ព្រះ​ភ្លើង ហើយ ​បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​ហើយ បាន​រើស​ព្រះ​អដ្ឋិ​របស់​ព្រះអង្គ​ហ្នឹង​យក​មក​ដាក់​ក្នុង​កោដ្ឋ ១​ទៀត​គឺ​កោដ្ឋ​មាស គឺ​ដើម្បី​ឲ្យ​តម្លៃ​ព្រះមហាក្សត្រ​នៅ​សម័យ​នោះ»

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​បាន​បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ក្នុង​ព្រះ​រាជប្បវេណី​នៃ​ព្រះមហាក្សត្រ​ កម្ពុជា ដែល​បាន​ធ្វើ​តៗ​ជំនាន់​តាំង​ពី​ដើម​រៀង​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គេ​ត្រូវ​តែ​រក្សា​ទុក​ជា​វប្បធម៌​របស់​ជាតិ​ខ្មែរ​មួយ។ ដោយ​ហេតុ​ថា ព្រះ​រាជប្បវេណី​នេះ​គឺ​មាន​សារសំខាន់​ដើម្បី​បង្ហាញ​ដល់​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ដឹង​អំពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ដ៏​សម្បូរ​បែប​ដែល​មាន​មក​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ៕

សិក្សាសង្ខេបអំពី អារ្យធម៍ខ្មែរ

0

សិក្សាសង្ខេបអំពី អារ្យធម៍ខ្មែរ


ប្រធានបទ : សិក្សាសង្ខេប អំពី អារ្យធម៍ខ្មែរ (A Short Study of Khmer Culture)
និពន្ធដោយ : លី ធាមតេង
ផលិតឆ្នាំ :១៩៦៩
សម្រាប់ : Khmer Culture
Keywords: Khmer, Culture, Short Study, Ly Theamteng
ប្រភេទ File : PDF (Adobe Acrobat Reader is required)
New Typesetting by: Koy Chandararith (Adelaid, Australia)

សូមចុចនៅលើដើម្បើអានសៀវភៅតាមរយះonline. ហើយដោនឡូត file​ ដទៃទៀត , right click on the link, and select "Save Target as", and select "Save Target as"

វប្បធម៍ -​ អរិយធម៍

0


ប្រធានបទ : វប្បធម៍ -​ អរិយធម៍ (Khmer-Indian Culture-Civilization Studies)
និពន្ធដោយ : ទាវ ឆៃសុក
និពន្ធដោយ : 1971-1972
សម្រាប់ : Khmer Culture and Civilization
Keywords: Khmer, Culture, Civilization, Short Study, India, Teav Chhay Sok
ប្រភេទ File : PDF (Adobe Acrobat Reader is required)
New Typesetting by: Koy Chandararith (Adelaid, Australia)

 សូមចុចនៅលើដើម្បើអានសៀវភៅតាមរយះonline. ហើយដោនឡូត file​ ដទៃទៀត , right click on the link, and select "Save Target as", and select "Save Target as"

ផ្កា​រំដួល​ ផ្កា​តំណាង​ប្រទេស​កម្ពុជា​

0


ដោយ​សង្កេត​ឃើញ​ កន្លង​មក​មាន​អ្នក​ចូល​មើល​ប្លក់​ខ្ញុំ​ជា​ច្រើន​ គឺ​ចូល​តាម​រយៈ​ការ​រាវ​រក​ពាក្យ​ “Cambodian/Korean national flower” ក្នុង​ google។ ដូច​នេះ​បណ្តាល​ឲ្យ​នាង​ខ្ញុំ​សម្រេច​សរសេរ​អត្ថបទ​ដែល​និយាយ​ពី​ផ្កា​រំដួល ​នេះ​។ តាម​ពិត​ទៅ​​ ខ្ញុំ​ចង់​សរសេរ​ជា​យូរ​មក​ហើយ​ តែ​ចេះ​តែ​ខ្ជិល​ ឬ​​ភ្លេច​។
ដំបូង​ថា​ ប្រុង​បក​ប្រែ​ពី​អត្ថបទ​អង់​គ្លេស​ តែ​ដល់​ពេល​ស្រាវ​ជ្រាវ​ទៅ​ ឃើញ​មាន​គេ​បក​ប្រែ​រួច​ហើយ​ គឺ​ប្លក់​ senith ។​ ដោយ​កំពុង​តែខ្ជិល​ផង​ សុំ​ចម្លង​ចេញ​មក​តែ​ម្តង​ តែ​មាន​ដាក់​ប្រភព​នៅ​ខាង​ក្រោម​ហើយ​។ ណា​មួយ​ ខ្ញុំ​សូម​ដាក់​ទាំង​បី​អត្ថបទ​ដែល​បាន​មក​ពី​បី​ប្រភព​ផ្សេង​ៗ​គ្នា​ សង្ឃឹម​ថា​ វា​មាន​ប្រយោជន៍​សម្រាប់​ប្អូន​ៗ​ ឬ​បង​ៗ​និស្សិត​ ក៏​ដូច​ជា​មិត្ត​អ្នក​អាន​។ រី​ឯ​រូប​ថត​ផ្កា​រំដួល​វិញ​ គឺ​បាន​ដោយ​សារ​ការ​រាវ​រក​នៅ​ក្នុង​អ៊ីន​ធ័រ​ណេត​ទេ​ គួរ​មិន​គួរ​ សូម​មេត្តា​អធ្យាស្រ័យ​។
ផ្កា រំដួល
​ឈ្មោះ​ជា​ភាសា​ជាតិ​ ​«រំដួល»​ ​វា​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​(Miterlla​ ​mesnyi)​ ​និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ ​(Romdul)​ ។​ រំដួល​ជា​ប្រភេទ​រុក្ខជាតិ​មាន​កម្ពស់​ពី​៨​ ​ទៅ​ ​១២​ ​ម៉ែត្រ​ ​និង​ ​មាន​អង្កត់​ផ្ចិត​ពី​ ​២០​ ទៅ​ ​៣០​ ​សង្ទី​ម៉ែត្រ​ ​ដើម​មាន​សំបក​ពណ៌​ត្នោត​ ​លឿង​ ​ស្ថិត​ជា​ប្រភេទ​ស្លឹក​ទោល​ដុះ​ឆ្លាស់​គ្នា​ គ្មាន​ខ្នាយ​ ​ស្ទប​មាន​ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង​មាន​ទំហំ​២-៤​x៦​-១០​សង្ទី​ម៉ែត្រ ​ ​។ ​ផ្កា​រំដួល​មាន​ពណ៌​លឿង​ ​ស​ ​ក្លិនភាយបាន​ឆ្ងាយ​ ​ចោល​ក្លិន​នៅ​ពេល​រសៀល​ ​និង​ ​ពេល​ព្រលប់​។​ ផ្លែ​ជា​ចង្កោម​ ពេល​ទុំ​មាន​ពណ៌​ក្រហម​ក្រម៉ៅ​អាច​បរិភោគ​បាន​ រំដួល​ដុះ​លូត​លាស់​ដោយ​ធម្មជាតិ​ស្ទើ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ​ហើយ​ត្រូវ​ប្រជាជន​យើង​និយម​យក​មក​ដាំ​លំអ​តាម​គេហដ្ឋាន​ ​និង​ សួន​សាធារណៈ​។​ ​ដោយ​សារ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​របៀប​ខ្មែរ​នេះ​ ខ្មែរ​យើង​ពី​បុរាណ​កាល​ និយម​ប្រើ​ប្រាស់​វា​ជា​គ្រឿង​ផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី​ ​។​ ​ដើម​រំដួល​ ក៍​អាច​កែ​ឆ្នៃ​ប្រើ​ប្រាស់​គ្រឿង​សំណង់​បន្ទាប់​បន្សំ​ ​និង​ ​ប្រើ​ជា​អុស​សម្រាប់​ដុត​។​ ​នៅ​រដូវ​ផ្លែ​ទុំ​ ប្រជាជន​ដែល​រស់​នៅ​ក្បែរ​ព្រៃ​តែង​បេះ​ផ្លែ​រំដួល​ យក​មក​លក់​ដោះ​ស្រាយ​ជីវភាព​ ​។​ ដោយ​សារ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​ជា​ទី​ទាក់​ទាញ​អារម្មណ៍​របស់​មហា​ជន​ ទូទៅ​ ហេតុ​នេះ​បាន​ជា​គេ​ច្រើន​ប្រដូច​នារី​ខ្មែរ​ទៅ​នឹង​ផ្កា​រំដួល​ រហូត​ដល់​កវី​និពន្ធ​ខ្មែរ​ខ្លះ​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ ដូច​ជា​ រំ​ដួល​ក្រចេះ​ រំដួល​ពោធិសាត់​ ជា​ដើម​ ​។
resource: senith’s blog
វីគីភីឌា៖
រំដួល
( ន. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ទ្រង់ទ្រាយ​ផ្កា​ស្ទើរ​ចាប់​ច្រឡំ​គ្នា​នឹង​ផ្កា​ក្រវាន់ តែ​ច្រើន​ទ្រើស​ជាង ក្លិន​ក្រអូប​ខុស​គ្នា​ពី​ផ្កា​ក្រវាន់ ក្រអូប​ក្នុង​វេលា​ល្ងាច​ផ្សាយ​ក្លិន​ឆ្ងាយ​ដូច​គ្នា, ផ្លែ​ជា​ចង្កោម ទុំ​ឡើង​សម្បុរ​ក្រមៅ​បរិភោគ​បាន : ក្រមួន​រំជួល ក្រមួន​មាត់​ដែល​អប់​យក​ក្លិន​ផ្កា​រំដួល ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​ស្វាយរៀង : ស្រុក​រំដួល ។
ជា​ភាសា​អង់​គ្លេស​៖
The Khmer common name is “Rumdul”. It has a scientific name “Metrella mesnyi” and English common name is “Rumdul”. Rumdul is a type of plant with height of 8-12 meters and has stem diameter of 20-30 centimeters. The bark of the stem is yellow-brown. Leaf is single alternate without spur. Leaf is flat and long in form with the size of 2-4 cm x 6-10 cm. Rumdul flowers are white-yellow color and have fragrant smell for a long distance during the late afternoon and the evening. Fruits are cluster with dark-red color when it ripens; and it is edible. Rumdul grows in the nature and can be seen almost everywhere in Cambodia. Cambodian people like to grow it for decoration of houses and public parks. Due to fragrant smell of Rumdul flower, ancient time of Khmer people like to use it for material to produce lip waxes fro women. Stem of Rumdul can also be used for supplement construction materials and firewood. In the season of maturing of Rumdul fruit, people who live close to the forest is always collecting the Rumdul fruits to sell for living. Due to the attraction of fragrant smell, therefore, Khmer women have been compared to the Rumdul flower, and also some Khmer’s author has written some song such as Rumdul Kraties and Rumdul Pursat, etc.