សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក

0

   ជា ​រៀងរាល់ថ្ងៃខ្ញុំតែងតែមើល ពត៍មានតាមគេហទំព័រ ផ្សេងៗ នៅក្នុងប្រទេសកម្ពុជាតែងតែមានគ្រោះថ្នាក់ចរាចរណ៍ ស្ទើរតែ រៀងរាល់ថ្ងៃ​ ដោយសារតែហេតុនេះហើយទើបខ្ញុំបានយក សៀវភៅមួយដែលបង្ហាញអំពី  សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ៕​ 
 យើង​មិន​អាច​ដឹង​ថា ច្បាប់​មាន​ចែង​ឬ​អត់​ទេ​ ព្រោះ​យើង​មិន​បាន​សិក្សា​ផ្នែក​ច្បាប់​បាន​ជ្រៅ​ជ្រះ​ឡើយ ដូច​នេះ​ដើម្បី​ជា​​ជំនួយ​ខ្លះ​ៗ​​ខ្ញុំ​សូម​ដាក់​សៀវ​​ច្បាប់​ចរាចរណ៍​ ផ្លូវ​គោក​ដើម្បី​ទុក​ជា​ឯកសារ​ស ម្រាប់​​ទុក​ឱ្យ​​ទាញ​យក​ទៅ​អាន​លេង​ៗ​។ ​នៅ​ក្នុង​សៀវ​ភៅ​នេះ​មាន ​៩៣​ ទំព័រ​ ហើយ​​ចែក​ចេញ​ជា​ ១២​ជំពូក និង​មាត្រា​តូច​ជា​ច្រើន​ទៀត​​។ 

​សូម​មើលចំណង​ជើង​ខ្លះ​ៗ​ដូច​ខាង​ក្រោម​៖

  • ជំពូក​ទី​១ បទប្បញ្ញត្តិ​​ទូទៅ
  • ជំពូក​ទី​២ សញ្ញា​ចរាចរណ៍
  • ជំពូក​ទី​៣ អ្នក​បើក​បរ​យាន​ជំនិះ
  • ជំពូក​ទី​៤ ការ​ប្រើ​ភ្លើង និង​សូរស័ព្ទ​យាន​ជំនិះ
  • ជំពូក​ទី៥ ​ថ្មើរ​ជើង និង​អ្នក​ជិះ ឬ​អ្នក​ដឹក​សត្វ
  • ជំពូក​ទី​៦ ករណី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍
  • ជំពូក​ទី​៧ ការ​គ្រប់​គ្រង​យាន និង​ការ​ដឹក​ជញ្ជូន
  • ជំពូក​ទី​៨ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍
  • ជំពូក​ទី​៩ សមត្ថកិច្ច​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក
  • ជំពូក​ទី​១០ ទោសបញ្ញត្តិ
  • ជំពូក​ទី​១១ អន្តរប្បញ្ញតិ
  • ជំពូក​ទី​១២ អវ​សាន្ត​ប្បញ្ញត្តិ
សេចក្ដី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ត្រួត​ពិនិត្យ​ដោយ:
. ឯកឧត្ដម​ ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​​និង​ដឹក​ជញ្ជូន
. ឯក​ឧត្ដម ត្រាំ អ៊ីវ​តឹក រដ្ឋ​លេខាធិការ​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន
. ឯក​ឧត្ដម ជុំ អៀក រដ្ឋ​លេខាធិការ​ក្រសួង​​​​​​​​​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន
. ឯក​ឧត្ដម ហ៊ី សោភា រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌
សមាសភាព​នៃ​ក្រុម​ការងារ តាក់​តែង​​សេចក្ដី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក
. ឯក​ឧត្ដម អ៊ីង ជុន​ហួរ អគ្គ​នាយក នៃ អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន
. លោក កែវ សាវិន ប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក
. លោក​ ព្រាប ច័ន្ទ​វិបុល មន្ត្រី​ស្រាវ​ជ្រាវ​ច្បាប់ និង​បច្ចេកទេស


- អនុម័ត​ដោយ​អង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃ​​ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០០៥
- រដ្ឋសភា​អនុម័ត ថ្ងៃ​ទី​២០ ខែ​​ធ្នូ ឆ្នាំ​២០០៦
- ព្រឹទ្ធសភា​ យល់​ព្រម​ស្រប​តាម​ទម្រង់ និង​​គតិ​ច្បាប់​នេះ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០០៧
- ព្រះរាជ​ក្រម​ ប្រកាស​ឱ្យ​ប្រើ​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ​២០០៧​។
image