តើ​​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​គេ​ធ្វើ​ដូច​ម្ដេច​ខ្លះ?

0

  ថ្ងៃនេះខ្ញុំសូមបង្ហាញអំពី ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​ ឫ មួយទៀតគេហៅថា ការផ្តេរមរតក រឺ ទ្រពសម្បត្តិទៅ អោយនណារម្នាក់ ៖
និយាយ​ដល់​ចំណុច​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ យើង​ក៏​នឹក​ឃើញ​ដល់​ច្បាប់​​ដែល​តម្រូវ​អោយ​មន្ត្រី​រាជការ​ថ្នាក់​ដឹក​នាំ ដែល​តម្រូវ​អោយ​ប្រកាស​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន តើ​លោក​អ្នក​មាន​ឆ្ងល់​ដែរ​ ឬ​ទេ​ថា​ គេ​នឹង​ត្រូវ​ធ្វើ​សំណុំ​បែប​បទ​យ៉ាង​ដូច​ម្ដេច​ខ្លះ​? ខ្ញុំ ​បាន​ស្វែង​រក​ទម្រង់​ឯកសារ​រ​ខ្លះ​ៗ​​ដែល​​បង្ហាញ​អំពី​​​ទម្រង់​ប្រកាស​ ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​មាន​ទ្រង់ទ្រាយ​បំពេញ​​នូវ ៨​ចំណុច​ធំ​ៗ​​​ដូច​នេះ​ហើយ ​ខ្ញុំ​សូម​ចម្លង​និង​​សង្ខេប​ត្រួស​ៗ​ដូច​ខាង​ក្រោម​៖
១​- អចលនទ្រព្យ ដូច​ជា​ដី​ធ្លី អគារ លំនៅ​ដ្ឋាន

ឈ្មោះ​កម្មសិទ្ធិ ប្រភេទ ប័ណ្ណ​កម្មសិទ្ធិ ទំហំ ទីតាំង តម្លៃ​ពេល​ទទួល​បាន ប្រភព​ហិរញ្ញប្បទាន






មិន​ចាំ​បាច់​​បញ្ជាក់​ទេសម្រាប់​​ ឆ្នាំ​២០១១






* ក្នុង​ករណី​ សហកម្មសិទ្ធិ សូម​បញ្ជាក់​ឈ្មោះ​កម្មសិទ្ធិ​ទាំង​អស់
២​- យានយន្ត​ និង​គ្រឿង​ចក្រ

ប្រភេទ ម៉ាក និង​ឆ្នាំ​ផលិត ផ្លាក​លេខ តម្លៃ​ពេល​ទទួល​បាន ប្រភព​ហិរញ្ញប្បទាន




មិន​ចាំ​បាច់​​បញ្ជាក់ សម្រាប់​​ ឆ្នាំ​២០១១




៣​- ទ្រព្យសម្បត្តិ​ដែល​ងាយ​ដោះដូរ​ជា​សាច់​ប្រាក់
មាន​គ្រឿង​អលង្ការ និង​នាឡិកា ដែល​មាន​តម្លៃ​ឯកតា​ចាប់​ពី ៤​លាន​រៀល​​ឡើង​ទៅ។

ប្រភេទ បរិយាយ តម្លៃ​ពេល​ទទួល​បាន ប្រភព​ហិរញ្ញប្បទាន



មិន​ចាំ​បាច់​​បញ្ជាក់
សម្រាប់​​ ឆ្នាំ​២០១១



៤​- សកម្មភាព​អាជីវកម្ម – ពាណិជ្ជកម្ម

ឈ្មោះ​ម្ចាស់​អាជីវកម្ម ប្រភេទ លិខិត​អនុញ្ញាតិ បរិមាណ​ដើម​ទុន ប្រភព​ហិរញ្ញប្បទាន




មិន​ចាំ​បាច់​​បញ្ជាក់ សម្រាប់​​ ឆ្នាំ​២០១១




* ក្នុង​ករណី​សហកម្មសិទ្ធិ សូម​បញ្ជាក់​ឈ្មោះ​ម្ចាស់​ទាំង​អស់
៥​- ការ​ប្រកាស​​អំពី​ប្រាក់
( អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ សូម​​បញ្ជាក់​ថា មិន​មាន​ការ​ចាប់​បង្ខំ​ឱ្យ​ប្រកាស​ចំនួន​ប្រាក់​ក្នុង និង​ក្រៅ​ធនាគារ​ដែល​ខ្លួន​មាន​នេះ​ទេ​។ សមី​ខ្លួន​ចង់​ប្រកាស​ក៏​បាន មិន​ចង់​ប្រកាស​ក៏​បាន​។ ការ​មិន​ប្រកាស​ប្រាក់​រក្សា​ទុក​ក្នុង​ធនាគារ​មាន​តម្លៃ​ស្មើ​នឹង​ការ​ ប្រកាស​ដែរ ព្រោះ​ធនាគារ​ជា​កន្លែង​រក្សា​ប្រាក់​ស្រប​ច្បាប់​។ រី​ឯ​ប្រាក់​រក្សា​ទុក​ក្រៅ​ធនាគារ ប្រសិន​បើ​ធ្វើ​ការ​ប្រកាស​វា​មាន​ផល​ប្រយោជន៍​យក​ធ្វើ​ជា​សំអាង​ស្រប​ ច្បាប់​សម្រាប់​បញ្ជាក់​អំពី​ចំណាយ​ផ្សេង​ៗ​ នៅ​​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សាក​សួរ​។
ហេតុ​នេះ ប្រាក់​នៅ​ក្រៅ​ធនាគារ​ដែល​មិន​ប្រកាស មិន​អាច​យក​​មក​ធ្វើ​ជា​សំអាង​សម្រាប់​បញ្ជាក់​ការ​ធ្វើ​អំណោយ ការ​ទិញ​អចលនវត្ថុ ចលនវត្ថុ ការ​ទិញ ឬ​ដាក់​ទុន​ធ្វើ​អ្វី​ទៀត​ដែល​ឱ្យ​មាន​កំណើន​ប្រាក់ និង​កំណើន​ទ្រព្យសម្បត្តិ​របស់​សាមីខ្លួន​​បាន​ទទេ​។)
ប្រាក់​ សំដៅ​ដល់​ប្រាក់​រៀល រូបិយប័ណ្ណ​បរទេស មាស​ដុំ មាស​គីឡូ ដែល​មិន​មែន​ជា​គ្រឿ​ង​អលង្ការ ។
………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………
៦​- ការ​ប្រកាស​អំពី​បំណុល

កូន​បំណុល ម្ចាស់​បំណុល កាល​បរិច្ឆេទ​ខ្ចី បរិមាណ​ដែល​ខ្ចី បរិមាណ​​នៅ​ជំពាក់ ផ្សេង​ៗ​ បើ​មាន





សូម​បញ្ជាក់





សូម​បញ្ជាក់
៧​- ការ​ប្រកាស​អំពី​​ចំណូល

ប្រភព​ចំណូល មុខ​ងារ ចំណូល​ប្រចាំ​ឆ្នាំ ផ្សេង​ៗ​បើ​មាន



សូម​បញ្ជាក់



សូម​បញ្ជាក់
៨​- ការ​ធានា​អះអាង
ខ្ញុំ​សូម​ធានា​អះអាង រាល់​ព័ត៌មាន​ទាំង​អស់​ដែល​ខ្ញុំ​បាន​សរសេរ​ក្នុង​ទម្រង់​នេះ​ពិត​ជា​ត្រឹម​ ត្រូវ និង​ពេញលេញ​ទៅ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​ដឹង​និង​យល់​ច្បាស់​ថា​ខ្ញុំ​អាច​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​តាម​ ផ្លូ​វ​ច្បាប់​​​ ប្រសិន​បើ​ខ្ញុំ​មិន​បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ឬ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ដោយ​មិន​ត្រឹម​ត្រូវ​។ ខ្ញុំ​ដឹង​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ ព័ត៌មាន​នានា​បន្ថែម​ទៀត​ដែល​បង្ហាញ​អំពី​ទ្រព្យសម្បតិ្ត​ បំណុល​និង​ចំណូល​របស់​ខ្ញុំ​។
ទោះ​បី​ខ្ញុំ​ពឹង​ពាក់​អ្នក​ណា​ម្នាក់​ឱ្យ​ជួយ​សរសេរ ឬ​វាយ​កុំព្យូទ័រ ឬ​កាន់​ឯកសារ​នេះ​មក​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ដោយ​ប៉ុន្តែ​ ខ្ញុំ​បញ្ជាក់​ថា​ខ្លឹមសារ​ ហត្ថលេខា​ និង​ស្នាម​មេដៃ​លើ​ឯកសារ​នេះ ពិត​ជា​របស់​ខ្ញុំ​ដោយ​ផ្ទាល់​មែន​។
ធ្វើ​នៅ………………… ថ្ងៃ​ទី​………………… ខែ​………………… ឆ្នាំ​…………………
ហត្ថលេខា ឬ​ស្នាម​មេដៃ​ស្ដាំ និង​ឈ្មោះ​អ្នក​ប្រកាស
ឋានៈ និង​តួនាទី​………………………………………………………………………………..
អង្គភាព​……………………………………………………………………………………………
ទីលំនៅ​បច្ចុប្បន្ន​………………………………………………………………………………..
បំពេញ​ជា​២​ច្បាប់​រួច​ហើយ​​ ( បំពេញ​តែ​១​ច្បាប់ ហើយ​ថត​​ចម្លង​១​ច្បាប់​ទៀត​ក៏​បាន​) ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​ពណ៌​ស​ចំនួន​២ ដាច់​ដោយ​ឡែក​ពី​គ្នា​ហើយ​ផ្ដិត​មេដៃ ( មិន​មែន​ចុះ​ហត្ថលេខា​ទេ​) លើ​មាត់​ស្រោម​សំបុត្រ​ដែល​បិទ​ជិត​ ( ត្រូវ ​បិទ​ក្រដាស​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រកាស​លើ​ផ្នែក​សង​ខាង​ស្រោម​ សំបុត្រ ក្នុង​​ករណី​​គ្មាន​ស្រោម​សំបុត្រ​ពណ៌​ស​ដែល​មាន​បោះ​ពុម្ព​ស្រាប់ ) ហើយ​យក​ប្រគល់​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ខ្លួន​ឯង​ ឬ​តាម​រយៈ​បុគ្គល ឬ​ក្រុម​ណា​មួយ​ដែល​ជា​តំណាង​ក្រសួង ស្ថាប័ន​​ ។
នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​បាន​ចុះ​ហត្ថលេខា និង​វាយ​ត្រា​​លើ​មាត់​ស្រោម​​​​​​សំបុត្រ​បិទ​ជិត​នោះ​ហើយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ប្រគល់​មួយ​ច្បាប់​ទៅ​សាមី​អ្នក​ប្រកាស​ ទ្រព្យសម្បត្តិ​ និង​បំណុល​៕ image