0
សំនួរនិងចំលើយ
1-ចូរអោយនិយមន័យ" យុទ្ធសាស្ត្រដំបង "?
+ យុទ្ធសាស្ត្រដំបង៖គឺជាយុទ្ធសាស្ត្រដាក់ទណ្ឌកម្មវិន័យដើម្បីអោយការងារមានដំណើរការលឿននិងទៅដល់គោលដៅ។
2-ចុរអោយនិយមន័យ" យុទ្ធសាស្ត្រការ៉ុត "?
+យុទ្ធសាស្ត្រការ៉ុត៖គឺជាយុទ្ធសាស្ត្រផ្តល់ការលើកទឹកចិត្តដើម្បីអោយការងារមានដំណើរការលឿននិងទៅដល់គោលដៅ។
3-តើការលើកទឹកចិត្តដែលផ្តល់អោយដោយច្បាប់កម្ពុជាបច្ចុប្បន្នមានអ្វីខ្លះ?
+ការលើកទឹកចិត្តដែលផ្តល់អោយដោយច្បាប់កម្ពុជាបច្ចុប្បន្នមានដូចជា៖
-រួចពន្ធលើប្រាក់ចំនេញឬអាចធ្វើការរំលោះពិសេស
-រួចពន្ធនាំចូលនិងនាំចេញ
-ទទួលបានការធានាពីរដ្ឋាភិបាលកម្ពុជា។
4-ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួលបានការលើកទឹកចិត្តខាងផ្នែងអ្វី?
+ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួលបានការលើកទឹកចិត្តខាងផ្នែងពន្ធដារ។
5-តើការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមានប៉ុន្មានជំរើសសំរាប់អ្នកវិនិយោគជ្រើសរើស ? អ្វីខ្លះ ?
+ការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមាន២ជំរើសដែលអ្នកវិនិយោគអាចជ្រើសរើសបាន ដូចជា៖ការជ្រើសរើសយកការរួចពន្ធលើប្រាក់ចំនេញ និងការជ្រើសរើសយករបបរំលោះពិសេស។
6- តើគម្រោងវិនិយោគប្រភេទណាដែលអាចមានសិទ្ធិទទួលបានការរួចពន្ធលើប្រាក់ចំនេញ ?
+ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបអាចមានសិទ្ធិទទួលបានការលើកលែងពន្ធលើប្រាក់ចំនេញ។
7- តើអ្នកវិនិយោគអាចទទួលបានការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញរយៈពេលប៉ុន្មាន ?
+ អ្នកវិនិយោគអាចទទួលបានការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញតែក្នុង" រយៈពេលគន្លឹះបូករយៈពេលបីឆ្នាំបូករយៈពេលអាទិភាព "។
8-តើរយៈពេលគន្លឹះជាអ្វី ?
+ រយៈពេលគន្លឹះគឺជាឆ្នាំទីមួយដែលគម្រោងវិនិយោគទទួលបានប្រាក់ចំនេញ ឬរយៈ៣ឆ្នាំបន្ទាប់ពីគម្រោងវិនិយោគនោះទទួលបានប្រាក់ចំណូលដំបូងរបស់ខ្លួនដោយជ្រើសរើសយកជំរើសណាមួយដែលឆាប់ជាង។
9- តើអ្នកវិនិយោគមានជំរើសអ្វីខ្លះក្នុងការសុំការលើកទឹកចិត្តលើប្រាក់ចំនេញ ?
+ក្នុងការសុំការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញអ្នកវិនិយោគមានជំរើសជ្រើសរើសយកការរួចពន្ធលើប្រាក់ចំនេញក្នុងរយៈពេលកំណត់ ឬមានសិទ្ធិទាមទារការរំលោះពិសេស។
10-តើការរំលោះពិសេសអាចអនុវត្តបានក្នុងករណីណា ?
+ ការរំលោះពិសេសអាចអនុវត្តបានតែក្នុងករណីអ្នកវិនិយោគមិនបានសុំរួចពន្ធលើប្រាក់ចំនេញ។ បើអ្នកវិនិយោគសុំរួចពន្ធលើប្រាក់ចំនេញហើយគឺមិនអាចសុំរំលោះពិសេសបានទេ។
11-តើរំលោះពិសេសជាអ្វី ?
+ រំលោះពីសេសគឺជាការអនុញ្ញាតរបស់ច្បាប់ដល់អ្នកបវិនិយោគក្នុងការយកចំណាយវិនិយោគរហូតដល់ ១០០% មកដកនឹងចំណូលដើម្បីគណនារកប្រាក់ចំនេញដែលត្រូវយកមកធ្វើជាមូលដ្ឋានគិតពន្ធលើប្រាក់ចំនេញ។
12-ចូរនិយាយពីការគណនាពន្ធលើប្រាក់ចំនេញ ?
+ ពន្ធលើប្រាក់ចំនេញ=ប្រាក់ចំនេញXអត្រាពន្ធ
ដែលប្រាក់ចំនេញ=ចំណូល-ចំណាយ។ហើយចំណាយមាន២ប្រភេទគឺចំណាយរដ្ឋបាល(អនុញ្ញាតអោយដកទាំងអស់) និងចំណាយវិនិយោគ(អនុញ្ញាតអោយដកតែ៥%ទេ)។
13- តើគម្រោងវិនិយោគប្រភេទណាខ្លះដែលទទួលបានការលើកទឹកចិត្តរួចពន្ធនាំចូល ? ហើយអាច រួចពន្ធលើការនាំចូលអ្វីខ្លះ ?
«ច» មានដូចខាងក្រោម ៖
1.
គម្រោងវិនិយោគដែលបំរើទីផ្សារក្នុងស្រុក ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយនូវ
គ្រឿងសំ ភារៈបរិក្ខាផលិតកម្ម សំភារៈសំណង់ ដែលបម្រើអោយផលិតកម្ម ។
2.
គម្រោងវិនិយោគដែលបំរើអោការនាំចេញ ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយនូវគ្រឿងសំ
ភារៈបរិក្ខាផលិតកម្ម សំភារៈសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសំរេច និង សំ
ភារៈបន្ទាប់បន្សំ បំរើអោយផលិតកម្ម ។
3.
គម្រោងវិនិយោគដែលជាប្រភេទឧស្សាហកម្មគាំទ្ររ ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយ
នូវ គ្រឿងសំភារៈបរិក្ខា សំភារៈសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសំរេច
និងសំភារៈបន្ទាប់បន្សំបំរើអោយផលិតកម្ម ។
១៤- តើគម្រោងវិនិយោគប្រភេទណាដែលទទួលបានការលើកទឹកចិត្ត រួចពន្ធនាំចេញ ?
«ច» គឺគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបមានសិទ្ធទទួលបាននូវការលើក លែងពន្ធនាំចេញ ១០០% លើកលែងតែចំពោះសកម្មភាពទាំងឡាយដូចមានចែងនៅក្នុងច្បាប់ ជាធរមាន ។
១៥- តើច្បាប់កម្ពុជាមានការធានារអ្វីខ្លះចំពោះអ្នកវិនិយោគ ?
«ច» មានការធានាធំៗ៤ដូចខាងក្រោម ៖
1.
ធានា និងផ្តល់សមភាពផ្នែកប្រព្រិត្តិកម្មរបស់រដ្ឋទូទៅលើអ្នកវិនិយោគ
មិនថាអ្នកវិនិយោគ នោះមានសញ្ជាតិអ្វីនោះទេ (លើកលែងតែចំពោះវិស័យដីធ្លី
និងចំពោះសកម្មភាពវិនិយោគ មួយចំនួនចេញ ) ។
2.
ការធានាមិនធ្វើជាតូបនីយកម្មចំពោះទ្រព្យសម្បត្តិ របស់អ្នកវិនិយោគ។
3.
ធានាមិនត្រួតពិនិត្យ ឬកំនត់តម្លៃលើទំនិញ ឬសេវា របស់អ្នកវិនិយោគនោះទេ ។
4.
ធានាផ្តល់សេរីភាពដល់អ្នកវិនិយោគ
ក្នុងការផ្ទេរប្រាក់ដែលខ្លួនរកបាននៅកម្ពុជាទៅបរទេស។
១៦- ធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានការលើកទឹកចិត្ត ?
«ច» ដើម្បីទទួលបានការលើកទឹកចិត្ត ច្បាប់កម្ពុជាតម្រូវអោយគោរពលក្ខខ័ណ្ឌ២ធំៗគឺ ៖
1.
លក្ខខ័ណ្ឌវិស័យ
2.
លក្ខខ័ណ្ឌនីតិវិធី
១៧- តាមមាត្រា១២ នៃច្បាប់វិនិយោគឆ្នាំ ១៩៩៤ តើមានវិស័យណាខ្លះដែលអាចទទួលបានការ លើកទឹកចិត្ត ?
«ច» មានវិស័យ ៨ដូចខាងក្រោម ៖
1.
ឧស្សាហកម្មអាទិភាព ឬឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់
2.
ការបង្កើតការងារ
3.
ឧស្សាហកម្មទេសចរណ៍
4.
ការផលិតទំនិញជំនួសអោយការនាំចូលកសិឧស្សាហកម្ម និង ឧស្សាហកម្មកែឆ្នៃ ។
5.
ការបង្កើតហេត្ថារចនាសម្ព័ន្ធ រូបវន្ត និង ការផលិតថាមពល
6.
ការអភិវឌ្ឍន៍ជនបទ និងតាមខេត្ត
7.
ការពារបរិស្ថាន
8.
ការវិនិយោគនៅតំបន់អភិវឌ្ឍន៍ពិសេស។
១៨- តើសកម្មភាពវិនិយោគដែលត្រូវបានហាមឃាត់ចំពោះវិនិយោគឯកជនមានអ្វីខ្លះ ?
«ច» មានដូចខាងក្រោម ៖
·
ការផលិត ឬកែឆ្នៃសារធាតុប្រព័ន្ធប្រសាទ និងសារធាតុណាកូទិក
·
ការផលិតគីមីពុល ថ្នាំពុលកសិកម្ម និងទំនិញផ្សេងៗទៀតដោយប្រើប្រាស់សារធាតុគីមី
ដែលហាមឃាត់ដោយបដ្ឋានអន្តរជាតិ ឬដោយអង្គការសុខភាពពិភពលោក ដែលប៉ះ
ពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
·
ការកែឆ្នៃ ឬផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់កាកសំណល់នាំចូលពីបរទេស
·
ការធ្វើអាជីវកម្មព្រៃឈើដែលត្រូវបានហាមឃាត់ដោយច្បាប់ព្រៃឈើ
·
សកម្មភាពវិនិយោគផ្សេងៗទៀតដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន។
១៩- តើសកម្មភាពវិនិយោគដែលមិនទទួលបានការលើកទឹកចិត្តមានប៉ុន្មានសកម្មភាព ?
«ច» មាន ៤៦ សកម្មភាព ។
២០- ចូរនិយាយអំពីលក្ខខ័ណ្ឌនីតិវិធី ដើម្បីអោយគម្រោងវិនិយោគមួយអាចទទួលបាននូវការលើក ទឹកចិត្ត ?
«ច» លក្ខខ័ណ្ឌដំបូងបំផុតដើម្បីអោយគម្រោងវិនិយោគណាមួយអាចទទួលបាននូវការលើកទឹកចិត្ត គេត្រូវធ្វើគម្រោងវិនិយោគនោះអោយទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមុន សិន ទើបគេត្រូវបំពេញនីតិវិធីផ្សេងៗទៀតដើម្បីទទួលបានការលើកទឹកចិត្តជាក់លាក់ផ្សេងៗ ទៀត។
២១- ចូនិយាយពីនីតិវិធីដែលត្រូវបានបំពេញដើម្បីអោយគម្រោងមួយក្លាយជាគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ?
«ច» មានពីរករណីគឺ ករណីទុនវិនិយោគធំជាង២លាន និង ករណីទុនវិនិយោគតូចជាង២លាន ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
·
ទី ១ - អ្នកវិនិយោគត្រូវដាក់ពាក្យសុំវិនិយោគ និងបង់លុយ ៧លានរៀលទៅ CDC
·
ទី ២- គណៈកម្មការវិនិយោគកម្ពុជា ពិនិត្យពាក្យសុំ(រយៈពេល៣ថ្ងៃ) ហើយចេញវិញ្ញាបនប័ត្រ
ចុះបញ្ជីមានលក្ខខ័ណ្ឌ អោយអ្នកវិនិយោគ
·
ទី៣- អ្នកវិនិយោគរៀបចំឯកសារគ្រប់សព្វជូនអោយ CDC
·
ទី៤- រយៈពេល២៨ថ្ងៃក្រោយ CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីស្ថាពរអោយអ្នកវិនិយោគ
·
ទី៥- ដំណាក់កាលនេះគម្រោងវិនិយោគក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ
គ្រប់គ្រាន់ ហើយនាយករដ្ឋមន្ត្រីជាអ្នកចុះហត្ថលេខា ។
ខ- ករណីទុនវិនិយោគតូចជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
·
ទី ១ - អ្នកវិនិយោគត្រូវដាក់ពាក្យសុំវិនិយោគ និងបង់លុយ ៧លានរៀលទៅអនុគណៈកម្មការ
វិនិយោគខេត្ត រាជធានី (អភិបាលខេត្ត ឬ អភិបាលរាជធានីជាប្រធាន )
·
ទី ២- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី ពិនិត្យពាក្យសុំ(រយៈពេល៣ថ្ងៃ)
ហើយចេញវិញ្ញាបនប័ត្រ ចុះបញ្ជីមានលក្ខខ័ណ្ឌ អោយអ្នកវិនិយោគ
·
ទី៣- អ្នកវិនិយោគរៀបចំឯកសារគ្រប់សព្វជូនអោយអនុគណៈកម្មការ វិនិយោគខេត្ត
រាជធានីពិនិត្យ
·
ទី៤- រយៈពេល២៨ថ្ងៃក្រោយ អនុគណៈកម្មការ វិនិយោគខេត្ត រាជធានី ចេញវិញ្ញាបនប័ត្រ
ចុះបញ្ជីស្ថាពរអោយអ្នកវិនិយោគ
·
ទី៥- ដំណាក់កាលនេះគម្រោងវិនិយោគក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ
គ្រប់គ្រាន់ ។
២២- ចូនិយាយពីនីតិវិធីដែលត្រូវបានបំពេញដើម្បីអោយគម្រោងវិនិយោគដែលមាន លក្ខណៈ សម្បត្តិគ្រប់គ្រាន់មួយអាចទទួលបានការលើកទឹកចិត្ត ?
«ច» មានពីរករណីគឺ ករណីទុនវិនិយោគធំជាង២លាន និង ករណីទុនវិនិយោគតូចជាង២លាន ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
·
ទី១- អ្នកវិនិយោគដែលមាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវដាក់ពាក្យសុំលើកទឹកចិត្តទៅ CDC
·
ទី២- CDC ពិនិត្យ បើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ទើបផ្តល់ការលើកទឹកចិត្តអោយអ្នក
វិនិយោគ
·
ទី៣- បានរយៈពេល១ឆ្នាំ អ្នកវិនិយោគត្រូវដាក់របាយការណ៍ទៅ CDC
·
ទី៤- CDC ចេញវិញ្ញាបនប័ត្របំពេញបានតាមកតព្វកិច្ចរដ្ឋ អោយអ្នកវិនិយោគ
·
ទី៥- អ្នកវិនិយោគបន្តបានការលើកទឹកចិត្ត។
ក- ករណីទុនវិនិយោគតូចជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
·
ទី១- អ្នកវិនិយោគដែលមាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវដាក់ពាក្យសុំលើកទឹកចិត្តទៅអនុ គណៈកម្មការវិនិយោគ
ខេត្ត រាជធានី
·
ទី២- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី បញ្ជូនទៅអោយ CDC ពិនិត្យ
បើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ទើបផ្តល់ការលើកទឹកចិត្តអោយអ្នក វិនិយោគ
·
ទី៣- បានរយៈពេល១ឆ្នាំ អ្នកវិនិយោគត្រូវដាក់របាយការណ៍ទៅ អនុគណៈកម្មការវិនិយោគ
ខេត្ត រាជធានី
·
ទី៤- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី បញ្ជូនទៅអោយ CDC ពិនិត្យ ហើយ CDC ចេញវិញ្ញាបនប័ត្របំពេញបានតាមកតព្វកិច្ចរដ្ឋអោយអ្នកវិនិយោគ
·
ទី៥- អ្នកវិនិយោគបន្តបានការលើកទឹកចិត្ត។
==============================================================