0
សំនួរ និង ចំលើយ
1-តើការវិនិយោគនៅកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានដំណាក់ ? អ្វីខ្លះ ?
+ តើការវិនិយោគនៅកម្ពុជាត្រូវបានបែងចែកជា៥ដំណាក់ធំៗគឺ ៖
- ការវាយតម្លៃសក្តានុពលសេដ្ឋកិច្ច និងវិសាលភាពនៃការវិនិយោគ ។
- ចុះបញ្ជីសុំការលើកទឹកចិត្តចំពោះការវិនិយោគ ។
- ចុះបញ្ជីពាណិជ្ជកម្ម
- សុំអាជ្ញាប័ណ្ណដោនស្ទ្រីម ( down-stream )
- សុំអាជ្ញាប័ណ្ណអាប់ស្ទ្រីម ( up-stream ) ឬអាជ្ញាប័ណ្ណប្រត្តិបត្តការណ៍ ។
2- តើអ្នកវិនិយោគនឹងធ្វើអ្វីខ្លះនៅដំណាក់កាលការវាយតំលៃសក្តានុពលធុរកិច្ច និង វិសាលភាពនៃការវិនិយោគ ?
+ នៅក្នុងដំណាក់កាលនេះអ្នកវិនិយោគនឹង ៖
- ធ្វើការអង្កេតលើបរិយាកាសធុរកិច្ច ។
- ជួបជាមួយដៃគូរ និង គូរប្រកួតប្រជែងដែលមានសក្តានុពល។
- វាយតំលៃលក្ខ័ណ្ឌមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច
- គណនាការចំណាយ
- វាយតំលៃបរិស្ថានច្បាប់ និងការងារ
- កំណត់ពីវត្តមាននៃហេត្ថារចនាសម្ព័ន្ធចាំបាច់ ។ល។
3- ចូរនិយាយពីលក្ខណៈខ្លះៗនៃការវិនិយោគមិនផ្ទាល់នៅកម្ពុជា ?
+ ការវិនិយោគមិនផ្ទាល់នៅកម្ពុជាមានដូចជា ៖
- បង្កើតទីភ្នាក់ងារមួយ (ការិយាល័យដំណាង) ។
- ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាស្រាប់។
- ផ្លល់សិទ្ធិចែកចាយដល់ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាស្រាប់ ។ល។
4- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគនៅកម្ពុជា ?
+ គុណសម្បត្តិ ៖
- ទីផ្សារបើកទូលាយខ្លាំងដល់វិនិយោគបរទេស (វិនិយោគទុនបរទេស ១០០% ត្រូវបានអនុញ្ញាតស្ទើគ្រប់វិស័យ ) ។
- ការគ្រប់គ្រងរបស់រដ្ឋមានលក្ខណៈគាំទ្ររដល់ធុរកិច្ច ។
- ប្រជាជនរាប់អានមិត្តបរទេស ។
- វិធានគ្រប់គ្រងកំប៉ិកកំប៉ុកស្មុកស្មាញមានតិច ។
- មានរបបពន្ធ និងការលើកទឹកចិត្តអនុគ្រោះដល់ការវិនិយោគ ។
- សំបូរធនធានធម្មជាតិ ( ដី ទឹក រ៉ែ ប្រេង ហ្គាស----- ) ។
- មានរមណីយដ្ឋានទេសចរណ៍កំរិតពិភពលោក (មានអង្គរវត្ត កោះ និង ឆ្នេរ ) ។
- កំលាំងពលកម្មថោក ក្មេង និងថាមភាព។
- ងាយស្រួលចេញចូលបណ្តាលប្រទេសមានសេដ្ឋកិច្ច រីកចំរើននៅជិតខាង(ថៃ វៀតណាម ចិន ) ។
+ គុណវិបត្តិ ៖
- ក្របខ័ណគតិយុត្តកំពុងតែអភិវឌ្ឍន៍ (នៅខ្វះច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មខ្លះទៀត )។
- ការអនុវត្តន៍ច្បាប់មិនមានលក្ខណៈប្រាកដប្រជា។
- ធាតុចូលធុរកិច្ចមានតំលៃខ្ពស់។
- ខ្វះហិរញ្ញបទានវិនិយោគ។
- ទីផ្សារក្នុងស្រុកតូច។
- អំណាចទិញរបស់ប្រជាជនទាប។
- កំលាំងពលកម្មខ្វះបទពិសោធ និងមានចំណេះដឹងតិច ។
5- តើអ្នកវិនិយោគត្រូវដឹងពីអ្វីខ្លះ នៅពេលសំរេចចិត្តជាបឋមដើម្បីធ្វើការវិនិយោគនៅកម្ពុជា ?
+ អ្នកវិនិយោគត្រូវដឹងថាតើគំរោងវិនិយោគរបស់ខ្លួនជាគំរោងដែលទទួលបានការលើកទឹកចិត្តដែលឬទេ ហើយតើការទទួលបានអាជ្ញាបណ្ណផ្តល់ការលើកទឹកចិត្តវាមានប្រយោជន៍អ្វីចំពោះធុរកិច្ចរបស់ខ្លួន ។
6- តើអ្នកវិនិយោគភាគច្រើនតែងតែចង់បានអ្វីខ្លះពីរដ្ឋាភិបាល ?
+ អ្នកវិនិយោគភាគច្រើនតែងតែចង់បានការលើកទឹតចិត្តផ្នែកពន្ធ និងទទួលបានការធានាចំពោះការវិនិយោគដែលផ្តល់អោយជាមួយអាជ្ញាបណ្ណវិនិយោគ ។
7- តើរបបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគត្រូវបានកំណត់ដោយច្បាប់មួយណា ?
+ របបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគត្រូវបានកំណត់ដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៤ ។
8- តើការធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ ដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគ អំពីរបបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគ មានគោលបំណងអ្វី ?
+ គោលបំណងដើម្បីអោយដំណើការចេញអាជ្ញាបណ្ណមានលក្ខណៈងាយស្រួល តម្លាភាព អាចព្យាករណ៍បាន ស្វ័យប្រវត្ត និងមានលក្ខណៈឆន្ទានុសិទ្ធ ។
9- តើអនុក្រិត្យស្តីពីការបង្កើតអនុគណៈកម្មការវិនិយោគខេត្ត រាជធានីត្រូវបានចេញនៅខែឆ្នាំណា ?
+ អនុក្រិត្យស្តីពីការបង្កើតអនុគណៈកម្មការវិនិយោគខេត្ត រាជធានីត្រូវបានចេញនៅ ខែកុម្ភៈ ឆ្នាំ ២០០៥ ។
10- តើគំរោងវិនិយោគប្រភេទណាដែលអនុគណៈកម្មការវិនិយោគខេត្ត រាជធានី មានសិទ្ធសំរេច និងចេញអាជ្ញាបណ្ណអោយ ?
+ អនុគណៈកម្មការវិនិយោគខេត្ត រាជធានីអាចចេញអាជ្ញាបណ្ណវិនិយោគចំពោះគំរោងវិនិយោគទាំងឡាយណាដែលមានទំហំសាច់ប្រាក់តិចជាង២លានដុល្លារអាមេរិច។
11- តើអនុក្រិត្យស្តីពីការអនុវត្តន៍ច្បាប់វិសោធនកម្មច្បាប់វិនិយោគត្រូវបានចេញនៅថ្ងៃខែឆ្នាំណា ?
+ អនុក្រិត្យស្តីពីការអនុវត្តន៍ច្បាប់វិសោធនកម្មច្បាប់វិនិយោគត្រូវបានចេញនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ 2005 ។
12- តើអាជ្ញាបណ្ណវិនិយោគ (ដែលច្បាប់ហៅថាការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ត្រូវបានចេញអោយដោយស្ថាបនណា ?
+ អាជ្ញាបណ្ណវិនិយោគ (ដែលច្បាប់ហៅថាការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ត្រូវបានចេញអោយដោយCDC ឬអនុគណៈកម្មការវិនិយោគខេត្តរាជធានី (ចំពោះគម្រោងវិនិយោគដែលមានសាច់ប្រាក់តិចជាង២លានដុល្លា)។
13- ចូរនិយាយពីនីតិវិធីសុំអាជ្ញាបណ្ណវិនិយោគនៅកម្ពុជា ?
+ នីតិវិធីសុំអាជ្ញាបណ្ណវិនិយោគនៅកម្ពុជាអាចធ្វើបានតាមនីតិវិធីដូចខាងក្រោម ៖
- អ្នកចង់វិនិយោគត្រូវដាក់ពាក្យសុំវិនិយោគទៅCDC/អនុគណៈកម្មការវិនិយោគខេត្តរាជធានី
- ក្រោយពីទទួលបានអាជ្ញាបណ្ណចុះបញ្ញីមានកក្ខខណ្ឌពី CDC ហើយ អ្នកវិនិយោគត្រូវធ្វើការស្នើសុំវិញ្ញាបណ្ណប័ត្រពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១- ចុះបញ្ជីពាណិជ្ជកម្ម(នៅក្រសួងពាណិជ្ជកម្ម)
២- សុំអាជ្ញាបណ្ណពាក់ព័ន្ធ
៣- ពិនិត្យនិងអនុម័តគម្រោងសាងសង់(ជាមួយអាជ្ញាធរមូលដ្ឋាននិងក្រសួងរៀបចំដែនដី)
៤- រៀបចំធ្វើការវាយតំលៃផលប៉ះពាល់បរិស្ថាន (ជាមួយក្រសួងបរិស្ថាន)
៥- ប្រកាសពន្ធ( MEF)
- បន្ទាប់ពីសុំវិញ្ញាបណ្ណប័ត្រដូចខាងលើគ្រប់ហើយត្រូវបញ្ជូនទៅ CDC
- CDC នឹងចេញអាជ្ញាបណ្ណចុះបញ្ជីស្ថាពរអោយ (អាជ្ញាបណ្ណវិនិយោគ) ។
14- តើអាចចុះបញ្ជីពាណិជ្ជកម្មបាននៅពេលណា ?
+ ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្មអាចធ្វើទៅបាននៅមុន ឬក្រោយពេលចុះបញ្ជីជាមួយ CDC ។
15- ហេតុអ្វីត្រូវចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ?
+ បានជាត្រូវចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ព្រោះច្បាប់តម្រូវអោយត្រូវតែធ្វើ ដើម្បីផ្តល់ឋានៈជាពាណិជ្ជករដល់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
16- តើក្រុមហ៊ុនវិនិយោគនឹងទទួលបានបុគ្គលភាពគតិយុទ្ធនៅពេលណា ?
+ ក្រុមហ៊ុនវិនិយោគនឹងទទួលបានបុគ្គលភាពគតិយុទ្ធនៅពេលបន្ទាប់ពីបានចុះបញ្ជីពាណិជ្ជកម្មជមួយក្រសួងពាណិជ្ជកម្មរួច។
17- តើផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មមានអ្វីខ្លះ ?
+ ផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម ៖
-រួចVAT
-បន្ធូបន្ថយលើភស្តុតាង
-មានសិទ្ធប្រើប្រព័ន្ធតុលាការឯកជនមកដោះស្រាយវិវាទវិស័យពាណិជ្ជកម្មរបស់គេ។
18- តើគុណវិបត្តិនៃការមិនចុះបញ្ជីពាណិជ្ជកម្មមានអ្វីខ្លះ ?
+ គុណវិបត្តិនៃការមិនចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម ៖
-រាល់ផលិតផលដែលដាក់លក់លើទីផ្សារនឹងត្រូវបានគេចាត់ទុកថាជាពាណិជ្ជកម្មខុសច្បាប់
-រដ្ឋបិទផ្លូវមិនអោយរកស៊ីបាន
-រដ្ឋអាចដាក់ទោសជននោះរហូតដល់ជាប់គុក (ពី១ឆ្នាំ ទៅ ៥ឆ្នាំ)។
19- តើមានទំរង់ក្រុមហ៊ុនពាណិជ្ជកម្មប្រភេទណាខ្លះដែលអាចដំណើរការនៅកម្ពុជាបច្ចុប្បន្នបាន ?
+ ទំរង់ក្រុមហ៊ុនពាណិជ្ជកម្មដែលអាចដំណើរការនៅកម្ពុជាបច្ចុប្បន្នបានមាន៖
-ក្រុមហ៊ុនសហកម្មសិទ្ធិ(សហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិមានកំរិត)
-ទំរង់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត (ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកំរិត ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត)
-ក្រុមហ៊ុនឯកបុគ្គល
-បុត្រសម្ព័ន្ធ
-ការរិយាល័យតំណាង។
20- តើសហគ្រាសពាណិជ្ជកម្មនៅកម្ពុជាបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសពាណិជ្ជកម្មនៅកម្ពុជាបែងចែកជា២គឺ សហគ្រាសសហកម្មសិទ្ធិ និងសហគ្រាសដើមទុនមូលធន។
21- តើសហគ្រាសសហកម្មសិទ្ធបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសសហកម្មសិទ្ធបែងចែកជា៣គឺ ៖
-ឯបុគ្គល (Sole proprietorship)
-សហកម្មសិទ្ធទូទៅ (General Partnership)
-សហកម្មសិទ្ធមានកំរិត (Limited Partnership)។
22- តើសហគ្រាសដើមទុនមូលធនបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសដើមទុនមូលធនបែងចែកជា៣គឺ ៖
-ឯកបុគ្គលទទួលខុសត្រូវមានកម្រិត (Single member limited company)
-ឯកជនទទួលខុសត្រូវមានកម្រិត (Private limited company)
-មហាជនទទួលខុសត្រូវមានកម្រិត (Public limited company) ។
23- តើអាជ្ញាបណ្ណដោនស្ទ្រីមមានអ្វីខ្លះ ?
+ អាជ្ញាបណ្ណដោនស្ទ្រីមមានដូចជាការការចុះបញ្ជីពន្ធការចុះបញ្ជីនៅក្រសួងការងារនិងការបញ្ជាក់ទីតាំងពីអាជ្ញាធរដែនដីជាដើម។
24- តើអជ្ញាប័ណ្ណអាប់ស្ទ្រីម(អាជ្ញាបណ្ណប្រតិបត្តិការ)មានអ្វីខ្លះ ?
+ អជ្ញាប័ណ្ណអាប់ស្ទ្រីមមានដូចជា ៖
-អាជ្ញាបណ្ណរោងចក្រ ឬអាជ្ញាបណ្ណរ៉ែ ពីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល
-អាជ្ញាបណ្ណកសិកម្មនិងដីសម្បទានពីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ
-លិខិតបញ្ជាក់ពីក្រសួងបរិស្ថានលើបញ្ហាពាក់ព័ន្ធនឹងបរិស្ថាន
-លិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរដែនដីឬពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ល។
25- តើត្រូវសុំអាជ្ញាបណ្ណអាប់ស្ទ្រីម (អាជ្ញាបណ្ណប្រតិបត្តិការ)នៅពេលណា ?
+ អាជ្ញាបណ្ណអាប់ស្ទ្រីមត្រូវសុំមុនឬដំណាលគ្នាទៅនឹងការសុំអាជ្ញាបណ្ណវិនិយោគ ឬអាជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម។តែក្នុងករណីខ្លះ អាជ្ញាបណ្ណប្រតិបត្តិការនេះត្រូវសុំក្រោយពេលទទួលបានអាជ្ញាបណ្ណវិនិយោគ ឬអាជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម។ ការប្រែប្រួលនេះគឺទៅតាមគំរោងវិនិយោគ។
==========================================================