0
សំនួរ និង ចំលើយ
«ច» ចែកជា ២ គឺ ទីផ្សារដំបូង និងទីផ្សារបន្ទាប់ ។
២- ទីផ្សារដំបូង (Primary Markets) ជាអ្វី ?
«ច» សំដៅទៅលើទីផ្សារទាំងឡាយណាដែលបង្កើតមធ្យោបាយ ហិរញ្ញវត្ថុ
ឬប័ណ្ណធានាទើបនឹងបោះចេញថ្មីត្រូវបានគេទិញរឺលក់។
៣- ទីផ្សារបន្ទាប់ (Secondary Markets) ជាអ្វី ?
«ច» ជាទីផ្សារហិរញ្ញវត្ថុដែលបង្កើតមធ្យោបាយហិរញ្ញវត្ថុសំរាប់ ធ្វើពាណិជ្ជកម្ម។
៤- ធនាគារវិនិយោគជាអ្វី ?
«ច» ជាស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញទីផ្សារ
និងធានាទិញម៉ៅរឺជួយលក់ភាគហ៊ុនកម្មសិទ្ធក្រុមហ៊ុន ។
៥- ទីផ្សាររូបិយវត្ថុជាអ្វី ?
«ច» ជាកន្លែងដែលគេទិញ លក់ធនប័ត្ររយៈពេលខ្លីជាដំបូង គោលដៅសំខាន់គឺធ្វើអោយមាន ឧបករណ៍បំណុល ហើយបន្ទាប់មកគឺបង្កលក្ខណៈងាយស្រួលក្នុងការប្តូរទៅជាសាច់ប្រាក់បាន យ៉ាងងាយស្រួលដោយមានហានិភ័យតិចទៀតផង ។
៦- មធ្យោបាយ ឧបករណ៍ទីផ្សាររូបិយវត្ថុមានអ្វីខ្លះ ?
«ច» រួមមានដូចខាងក្រោម ៖
«ច» ជាកន្លែងដែលគេទិញ លក់ធនប័ត្ររយៈពេលខ្លីជាដំបូង គោលដៅសំខាន់គឺធ្វើអោយមាន ឧបករណ៍បំណុល ហើយបន្ទាប់មកគឺបង្កលក្ខណៈងាយស្រួលក្នុងការប្តូរទៅជាសាច់ប្រាក់បាន យ៉ាងងាយស្រួលដោយមានហានិភ័យតិចទៀតផង ។
៦- មធ្យោបាយ ឧបករណ៍ទីផ្សាររូបិយវត្ថុមានអ្វីខ្លះ ?
«ច» រួមមានដូចខាងក្រោម ៖
·
ប័ណ្ណរតនាគារ
·
ប័ណ្ណពាណិជ្ជកម្ម
·
វិញ្ញាបនបត្រប្រាក់បញ្ញើ
·
Eurodollars
·
កិច្ចព្រមព្រៀងទិញត្រលប់
·
មួលនិធិសហព័ន្ធ
·
ការទទួលស្គាល់របស់ធនាគារិក
៧- ប័ណ្ណរតនាគារជាអ្វី ?
«ច» ជាប័ណ្ណរតនាគារ (treasury bills) ដែលគេចេញអោយប្រើមានរយៈពេល ១៥ថ្ងៃ ទៅ ១ឆ្នាំ
ជានិច្ជកាលគេចូលចិត្តចេញប័ណ្ណនេះរពេល ៣ខែ ទៅ៦ខែ ។ តំលៃទឹកលុយនៃប័ណ្ណនេះយ៉ាងតិច
បំផុតគឺ 10,000$ ហើយចំពោះប័ណ្ណនេះគឺគេមិនបានបញ្ជាក់នូវការប្រាក់ទេពោលគឺគេលក់តាម
របៀបអប្បហារធៀបទៅនឹងតម្លៃចារិក (Sold at discount from face value) ។
៨- លំហាត់
ប័ណ្ណរតនាគារមានកាលវសាន២៦សប្តាហ៍= 182ថ្ងៃ
លក់តាមតម្លៃអប្បហារស្មើនឹង ៩៦០០$ ហើយ
តម្លៃចារិកនៅពេលដល់កាលវសានមានតម្លៃស្មើនឹង 10,000$ ។
ក- គណនាអត្រាចំណូលប្រចាំឆ្នាំ ?
ខ- បើគេលក់ប័ណ្ណនេះមុនកាលវសាន គឺក្រោយពេលទិញបាន១២០ថ្ងៃ ក្នុងតម្លៃ 9,800$ នោះ អត្រាចំណូលប្រចាំឆ្នាំមានកម្រិតស្មើនឹងប៉ុន្មាន ?
ខ- បើគេលក់ប័ណ្ណនេះមុនកាលវសាន គឺក្រោយពេលទិញបាន១២០ថ្ងៃ ក្នុងតម្លៃ 9,800$ នោះ អត្រាចំណូលប្រចាំឆ្នាំមានកម្រិតស្មើនឹងប៉ុន្មាន ?
ចំលើយ
ក- គណនាអត្រាចំណូលប្រចាំឆ្នាំ
តាមរូបមន្ត៖
ដោយ ៖ F = 10,000$ , P = 9,600$ , n = 182 ថ្ងៃ
ដូចនេះអត្រាចំណូលប្រចាំឆ្នាំគឺ 8.35%
ខ- គណនាអត្រាចំណូលប្រចាំឆ្នាំ
តាមរូបមន្ត៖
ដោយ ៖ F = 9,800$ , P = 9,600$ , n
= 120 ថ្ងៃ
ដូចនេះអត្រាចំណូលប្រចាំឆ្នាំគឺ 6.33%
៩- តើប័ណ្ណពាណិជ្ជកម្មជាអ្វី ?
«ច» ជាក្រដាស់ស្នាមបញ្ជាក់ពីបរិធានកំចីរបស់អ្នកជំនួញក្នុងប្រទេសដែលមានកិត្តិស័ព្ទល្អ និងមាន ធនធានហិរញ្ញវត្ថុរឹងមាំ។
១០- វិញ្ញាបនបត្រប្រាក់បញ្ញើជាអ្វី ?
«ច» ជាការបញ្ជាក់ពីរយៈពេលនៃការផ្ញើរប្រាក់របស់អតិថិជនដែលទទួលស្គាល់ដោយធនាគារ ឬ ស្ថាប័នបញ្ញើរូបិយវត្ថុដទៃទៀត។
១១- លំហាត់ ១
គេទិញ CD មួយមានតម្លៃដើម (principle value) 1,000,000 $ ដែលផ្តល់អត្រាការប្រាក់ ៦% និងកាល វេលា៩១ថ្ងៃ។ ចូរគណនា
ក- នៅពេលដល់កាលវសាន CD នេះនឹងមានតម្លៃអនាគត (future value) ចំនួនប៉ុន្មាន ?
ខ- ប្រសិនបើគេលក់ CD មុនកាលវសាន ឧបមាថាបន្ទាប់ពីការទិញបានចំនួន ៦០ថ្ងៃនោះ ហើយបើ នៅគ្រានោះមានអត្រាការប្រាក់នៅលើទីផ្សារស្មើនឹង 5.8% នោះតម្លៃបច្ចុប្បន្នមានចំនួនប៉ុន្មាន ?
ចំលើយ
ក- គណនាតម្លៃអនាគតរបស់ CD
តាមរូបមន្ត ៖
ដោយ ៖
P = 1,000,000 $ , I = 6% ,
n = 91
ដូចនេះ តម្លៃអនាគតរបស់ CD គឺ 1,014,633.35$
ខ- គណនាតម្លៃបច្ចុប្បន្នរបស់ CD
តាមរូបមន្ត ៖
ដោយ ៖ Fn = 1,014,633.35$ , I = 5.8%
, n = 91- 60 = 31 ថ្ងៃ
ដូចនេះ តម្លៃបច្ចុប្បន្នរបស់ CD គឺ 1,009,786.43$
១២- លំហាត់
២
CD មួយមានតម្លៃដើមចំនួន 100,000 $ ផ្តល់អត្រាកាប្រាក់ ៨%
និងមានកាលវសាន ១៨២ថ្ងៃ។ ចូរគណនា ៖
ក- តម្លៃ CD នៅពេលដល់កាលវសាន ?
ខ- បើគេលក់ CD នេះអោយអ្នកវិនិយោគផ្សេង (លោក David ) នៅថ្ងៃទី ៩២
តាមអត្រាការប្រាក់ 7.5% ។ តើត្រូវលក់ CD នោះក្នុងតម្លៃប៉ុន្មាន ?
គ- តើលោក David ទទួលបានអត្រាការប្រាក់ប៉ុន្មាន ?
ចំលើយ
ក- គណនាតម្លៃអនាគតរបស់ CD
តាមរូបមន្ត ៖
តាមរូបមន្ត ៖
ដោយ ៖ P = 100,000 $
, I = 8% , n = 182
ដូចនេះ តម្លៃអនាគតរបស់ CD គឺ 103,912.09$
ខ- គណនាតម្លៃបច្ចុប្បន្នរបស់ CD
តាមរូបមន្ត ៖
ដោយ ៖ Fn = 103,912.09$ , I = 7.5% ,
n = 182- 92 = 90 ថ្ងៃ
ដូចនេះ តម្លៃបច្ចុប្បន្នរបស់ CD គឺ 102,075.50$
គ- គណនាអត្រាការប្រាក់ដែលលោក David ទទួលបាន
តាមរូបមន្ត ៖
គ- គណនាអត្រាការប្រាក់ដែលលោក David ទទួលបាន
តាមរូបមន្ត ៖
ដោយ ៖ Fn = 103,912.09$ , P = 102,075.50$ , n = 90
ដូចនេះ អត្រាការប្រាក់ដែលលោក David ទទួលបានគឺ 7.5%
១៣- លំហាត់៣
អ្នកវិនិយោគលើ CD មួយមានតម្លៃចារិក 25,000$ រយៈពេល១៨ខែ ជាមួយអត្រាការប្រាក់ ៨% ។ ក្រោយពេលកាន់បាន ៩ខែអ្នកលក់ CD ចេញវិញជាមួយអត្រាការប្រាក់ ៧% ។ តើអ្នកអាចលក់ CD បានថ្លៃប៉ុន្មាន ?
ចំលើយ
គណនាតម្លៃ CD
តាមរូបមន្ត ៖
តាមរូបមន្ត ៖
ដោយ ៖ Po = $25,000 , io = 8% , n = 18 month , it = 7% , t = 9 month
ដូចនេះ CD អាចលក់បានក្នុងតម្លៃ 26,670.91 $