មេរៀនទី ១​​​​ 【សញ្ញាណទូទៅនៃនីតិវិនិយោគ】

0

សំនួរ និង ចំលើយ
1- ចូរអោយនិយមន័យ " នីតិ " ?
+
នីតិជាបណ្តុំវិធានគតិយុត្តទាំងឡាយដែលមានគោលដៅធ្វើអោយសង្គមមនុស្សមានសណ្តាប់ធ្នាប់ និងអមមកជាមួយដោយទណ្ឌកម្ម ។


2-
ចូរអោយនិយមន័យ " វិធាន "
+
វិធាន = បញ្ញត្តិ៖  គឺជាឃ្លាប្រយោគទាំងឡាយដែលអាចជាការសរសេរ ឬផ្ទាល់មាត់។


3-
ចូរអោយនិយមន័យ " គតិយុត្ត "
+
គតិយុត្ត៖  គឺជាគុណនាមរបស់ពាក្យច្បាប់ឬនីតិដែលស្របតាមច្បាប់ និងមានបង្កើត កែប្រែ ឬរំលត់សិទ្ធ កាតព្វកិច្ច និងទណ្ឌកម្ម។


4-
ចូរអោយនិយមន័យ " វិធានគតិយុត្ត "
+
វិធានគតិយុត្ត៖  គឺជាឃ្លាប្រយោគទាំងឡាយ (សរសេរ ឬផ្ទាល់មាត់) ដែលមានបង្កើត កែប្រែ ឬ រំលត់នូវសិទ្ធកាតព្វកិច្ច ឬ ទណ្ឌកម្ម។

 5-
វិធានគតិយុត្តច្រើនរួមបញ្ចូលគ្នាហៅថាអ្វី ?
+
វិធានគតិយុត្តរួមបញ្ចូលគ្នាច្រើនហៅថា " បដ្ឋានគតិយុត្ត " ។

6-
ដូចម្តេចដែលហៅថាសង្គមមនុស្ស ?
+
សង្គមមនុស្សគឺជាសង្គមមួយដែលមានមនុស្សរស់នៅជាមួយគ្នាហើយមានទំនាក់ទំនងជាមួយគ្នា។

7-
តើមានធាតុប៉ុន្មាននៅក្នុងសណ្តាប់ធ្នាប់ ? អ្វីខ្លះ ?
+
សណ្តាប់ធ្នាប់មានធាតុ៣គឺ ៖ 1-សន្តិសុខ    2- ភាពស្ងប់ស្ងៀម   3- មានភាពសប្បាយរីករាយ ។

8-
តើ " ទណ្ឌកម្ម " ជាអ្វី ?
+
ទណ្ឌកម្ម ជាការដាក់អោយទទួលខុសត្រូវតាមផ្លូច្បាប់ ដែលអាចជាការទទួលខុសត្រូវ ៖
-
ព្រហ្មទណ្ឌ (បាត់បង់សេរីភាព--គុក)
-
រដ្ឋប្បវេណី (ខាតបង់ទ្រព្យ--ពិន័យជួសជុលការខូចខាតដល់ជនរងគ្រោះ ឬសង្គម) ។

9-
ចូរអោយនិយមន័យវិនិយោគ ?
+
តាមនិយមន័យមិនមែនច្បាប់ " វិនិយោគ " ត្រូវបានគេអោយនិយមន័យថា " ជាការចំនាយទាំងឡាយក្នុងគោលដៅទទួលបានចំនូល ឬទិន្នផលច្រើនជាងមុន " ។

10-
ចូរនិយាយពីលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នារវាង វិនិយោគ និង ពាណិជ្ជកម្ម ?
+
លក្ខណៈដូចគ្នា ៖ មានគោលដៅដូចគ្នា គឺស្វែងរកប្រាក់ចំនេញ ។
+
លក្ខណៈខុសគ្នា ៖
    *
វិនិយោគ ៖
       -
ជាការចំណាយទាំងឡាយដើម្បីផលិតទំនិញ និងសេវា។
       -
រកចំនេញតាមរយៈការបង្កើនការផលិតទំនិញ និងសេវា។
    *
ពាណិជ្ជកម្ម ៖
       -
ជាសកម្មភាព ឬការចំណាយទាំងឡាយក្នុងគោលដៅដាក់ទំនិញ ឬសេវាដែលផលិតរួចទៅលើទីផ្សារ។
       -
រកចំនេញតាមរយៈការបង្កើតថ្លៃទំនិញ និងសេវាកម្ម។

11-
ចូរអោយនិយមន័យ " នីតិវិនិយោគ " ។
+ "
នីតិវិនិយោគ " ជាបណ្តាឃ្លាប្រយោគទាំងឡាយដែលមានបង្កើតនូវចំណងសិទ្ធ និងកាតព្វកិច្ចក្នុងគោលដៅធ្វើអោយសង្គមមនុស្សមានសណ្តាប់ធ្នាប់អមមកជាមួយនូវទណ្ឌកម្មសម្រាប់គ្រប់គ្រងលើអំពើ ឬសកម្មភាពទាំងឡាយរបស់បុគ្គលដែលយកសកម្មភាពវិនិយោគមកធ្វើជាមុខរបរ។

12-
តើនីតិបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+
នីតិបែងចែកជា ២ គឺ វត្ថុវិស័យ និង អត្តវិស័យ ។

13-
តើវត្ថុវិស័យបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+
វត្ថុវិស័យបែងចែកជា ២ គឺ ជាតិ និងអន្តរជាតិ ។

14-
តើជាតិបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?

+
ជាតិបែងចែកជា ២ គឺ ឯកជន និង សាធារណៈ ។

15-
តើមាននីតិអ្វីខ្លះនៅក្នុងឯកជន ?
+
ឯកជនមាននីតិរដ្ឋប្បវេណី នីតិពាណិជ្ជកម្ម នីតិក្រុមហ៊ុន នីតិការងារ និង នីតិវិនិយោគ។

15-
តើមាននីតិអ្វីខ្លះនៅក្នុងសាធារណៈ ?

+
សាធារណៈមាន នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិហិរញ្ញវត្ថុសាធារណៈ។




16-
អ្វីទៅជាសមធម៌ ?
+
សមធម៌ ជាការយល់ឃើញរបស់សង្គមទាំងមូលថាវាសមហេតុសមផលអាចទទួលយកបាន។

17-
សម្បជ្ជញ្ញជាអ្វី ?
+
សម្បជ្ជញ្ញ ជាការយល់ឃើញថាសមហេតុសមផលអាចទទួលយកបានដោយឆន្ទៈរបស់បុគ្គលតែម្នាក់ ។

18-
តើក្នុងលក្ខ័ណ្ឌណាទើបអាចយកសម្បជ្ជញ្ញៈមកធ្វើជាប្រភពនៃនីតិបាន ?
+
ដើម្បីអាចយកសម្បជ្ជញ្ញៈមកធ្វើជាប្រភពនៃនីតិបានលុះត្រាតែ ៖
    -
អ្នកនោះត្រូវបានច្បាប់ប្រគល់អំណាចឆន្ទានុសិទ្ធិអោយ ។
    -
មានកង្វះវិធានសរសេរ ។

19-
ចូរអោយនិយមន័យឆន្ទានុសិទ្ធិ ?
+
ឆន្ទានុសិទ្ធ ៖ សិទ្ធិក្នុងការសំរេចអ្វីៗបានតាមឆន្ទៈរបស់ខ្លួន ។

20-
តួអង្គនៃនីតិជាអ្វី ?
+
តួអង្គនៃនីតិគឺសំដៅដល់ ៖
    -
បុគ្គលដែលជាអ្នកបង្កើតវិធាននីតិ
    -
បុគ្គលដែលគេយកវិធាននីតិទៅអនុវត្តន៍លើ ។

21-
តួអង្គនៃនីតិវិនិយោគជាអ្វី ?
+
តួអង្គនៃនីតិវិនិយៅកគឺសំដៅដល់ ៖
   -
បុគ្គដែលជាអ្នកបង្កើតវិធានវិនិយោគ
   -
បុគ្គលដែលគេយកវិធាននីតិវិនិយោគទៅអនុវត្តន៍លើ។

22-
តើអ្នកណាខ្លះដែលអាចបង្កើតវិធាននីតិវិនិយោគបាន ?
+
អ្នកដែលអាចបង្កើតវិធាននីតិវិនិយោគបានមាន ៖
   -
អំណាចនីតិបញ្ញត្តិ
   -
អំណាចនីតិប្រតិបត្តិ
   -
អំណាចតុលាការ

23-
អំណាចនីតិបញ្ញត្តិមាននៅស្ថាបនណា ?
+
រដ្ឋសភា និង ព្រឹទ្ធសភា ។

24-
អំណាចនីតិប្រតិបត្តិមាននៅស្ថាបនណា ?
+
មាននៅ ៖
   -
ព្រះមហាក្សត្រ
   -
នាយករដ្ឋមន្ត្រី
   -
គណៈរដ្ឋមន្ត្រី
   -
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
   -
អនុគណកម្មាធិការវិនិយោគខេត្តរាជធានី ។

25-
តើក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា (CDC) ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខប៉ុន្មាន ? ចុះនៅថ្ងៃខែឆ្នាំណា ?
+ CDC
ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ ១៥ ចុះថ្ងៃទី ១៥ ធ្នូ ឆ្នាំ១៩៩៣ ។

26-
តើ CDC ជាអ្វី ?
+
នៅឆ្នាំ១៩៩៤ CDC ត្រូវបានទទួលស្គាល់ដោយច្បាប់វិនិយោគឆ្នាំ១៩៩៤ ថាជាសេនាធិការតែមួយគត់របស់រាជរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និតសំរេចលើបញ្ហានីតិសមប្បទា ការអភិវឌ្ឍន៍ និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះវិនិយោគឯកជនវិញ CDC បានក្លាយជាច្រកចេញចូលតែមួយក្នុងការអនុញ្ញាត្តិត្រួតពិនិត្យ និង រំលាយគំរោងវិនិយោគឯកជននៅកម្ពុជា។ មកដល់ឆ្នាំ ២០០៦ អនុក្រឹតស្តីពីការបង្កើត និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសបានបន្ថែមតួនាទីមួយផ្សេងទៀតទៅអោយ CDC ធ្វើជាអ្នកអនុញ្ញាត្តិ ត្រួតពិនិត្យ និងរំលាយតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ មកដល់ឆ្នាំ ២០០៧ ច្បាប់សម្បទានបានផ្តល់តួនាទីជាអ្នកសម្របសម្រូលលើគំរោងសមប្បទានលើហេត្ថារចនាសម្ពន្ធ័ គ្រប់ប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។

27- CDC
មានស្ថាបនចំណុះប៉ន្មាន ? អ្វីខ្លះ ?
+ CDC
មានស្ថាបនចំណុះ៤ធំៗ គឺ ៖
   -
គណកម្មាធិការនីតិសម្បទា និងអភិវឌ្ឍកម្ពុជា
   -
គណកម្មាធិការវិនិយោគកម្ពុជា
   -
គណកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស
   -
អគ្គលេខាធិការដ្ឋាន។

28-
តើអនុគណកម្មាធិការវិនិយោគខេត្តរាជធានីមានសិទ្ធិអំណាចអ្វីខ្លះ ?
+
អនុគណកម្មាធិការវិនិយោគខេត្តរាជធានីមានសិទ្ធិអំណាចសំរេចអនុញ្ញាត្តិ ឬបដិសេធចំពោះគំរោងវិនិយោគទាំងឡាយដែលមានទំហំសាច់ប្រាក់ក្រោម២លានដុល្លារអាមេរិកកាំង។

29-
អ្នកណាខ្លះដែលគេយកវិធាននីតិវិនិយោគទៅអនុវត្តលើ ?
+
អ្នកដែលត្រូវបានគេយកវិធាននីតិវិនិយោគទៅអនុវត្តលើ គឺអ្នកវិនិយោគដែលមានទាំងប្រជាជនខ្មែរ និងបរទេស ។

=========================================================