របៀប​បិទ​នូវ​មុខងារ​គណនា​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង Excel 2013

0
            នៅ​ក្នុង Excel គឺ​វា​ធ្វើ​ការ​គណនា​នូវ​ទម្រង់​ទាំងអស់​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​យើង​ផ្លាស់ប្ដូរ​នូវ​ទម្រង់ឬ​ក៏ Cell ណា​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ទម្រង់​របស់​យើង។ ចុះ​បើ​យើង​មិន​ចង់​ឲ្យ​វា​គណនា​ដោយ​ស្វ័យប្រវត្តិ តើ​យើង​គួរ​ធ្វើ​ដូចម្ដេចដូចនេះ​ iKhmerBMC នឹង​លើក​យក​នូវ​វិធី​នោះ​មក​បង្ហាញ​ជូន,សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖

មុនដំបូង យើង​ត្រូវ​ចូល​ទៅ​ក្នុង​កម្មវិធី Excel រួច​ចុច​លើ File ក្នុង Tab Menu
បន្ទាប់មក ចុច​លើ Option ដែល​នៅ​ខាងឆ្វេង​នៃ Menu
ពេលនោះ ផ្ទាំង Excel Options នឹង​លោត​ចេញ​មកយើង​ត្រូវ​ចុច​លើ​ពាក្យ Formulas ដែល​នៅ​ខាង​ឆ្វេង​ដៃ ដូច​រូប៖
ខាងក្រោម​នេះ​គឺ​ជា​អត្ថន័យ​នៃ Feature នីមួយៗ​ដែល​មាន​នៅ​ក្នុង​ផ្នែក Calculation option :
  • Automatic : គឺ​ឲ្យ​វា​គណនា​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ផ្លាស់ប្ដូរ​តម្លៃទម្រង់​ណា​មួយ​នៅ​ក្នុង ទម្រង់​នោះ
  • Automatic Except for Data Tables : គឺ​វា​គណនា​ដោយ​ស្វ័យប្រវត្តិ​ដូច​ទៅ​នឹង Automatic ដែរ ប៉ុន្តែ​ចំពោះData Table ដែល​បង្កើត​ឡើង​ដោយ Data Table Feature គឺ​វា​មិន​គណនា​ឡើយ
  • Manual : គឺ​វា​មិន​គណនា​ស្វ័យប្រវត្តិ​ឡើយគឺ​វា​គណនា​តែ​នៅ​ពេល​ណា​ដែល​យើង​ចុច F9 តែ​ប៉ុណ្ណោះ
  • Recalculate Workbook before Saving : វា​នឹង​គណនា​បន្ទាប់​ពី​យើង Save វា

ដូចនេះ នៅ​ក្នុង​ផ្នែក Calculation option, យើង​ត្រូវ​ជ្រើសរើស​យើង Manual ដើម្បី​ការពារ​កុំ​ឲ្យ​ទម្រង់ របស់​យើង​មិន​គណនា​ដោយ​ស្វ័យប្រវត្តិ រាល់ពេល​ដែល​យើង​ធ្វើ​ការ​ផ្លាស់ប្ដូរ​តម្លៃទម្រង់​ណា​មួយ​នៅ​ក្នុង ទម្រង់​នោះ
យើង​ក៏​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​តាម​វិធី​មួយ​ទៀត គឺ​ចូល​ទៅ​ក្នុង Tab Formula រួច​ចុច​លើ Calculation Optionដូច​រូប៖